ច្រកព្រំដែនកម្ពុជា និងឡាវ គ្រោងធ្វើទំនើបកម្ម ដើម្បីជំរុញពាណិជ្ជកម្ម និងពង្រឹងសន្តិសុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ច្រកព្រំដែនកម្ពុជា និងឡាវ គ្រោងធ្វើទំនើបកម្ម ដើម្បីជំរុញពាណិជ្ជកម្ម និងពង្រឹងសន្តិសុខ

ច្រកព្រំដែនកម្ពុជា និងឡាវ គ្រោងធ្វើទំនើបកម្ម ដើម្បីជំរុញពាណិជ្ជកម្ម និងពង្រឹងសន្តិសុខ

​​ប្រទេសកម្ពុជា​ និងឡាវ គ្រោងធ្វើ​ទំនើបកម្មច្រក​ទ្វារអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ទល់នឹង​ច្រកទ្វារអន្តរជាតិ ណងណុកខៀន ក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ ដើម្បីពង្រឹងសន្តិសុខ សម្រួលការធ្វើដំណើរ និងជំរុញពាណិជ្ជកម្មឆ្លងដែននៃប្រទេសទាំងពីរ។
 
លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា កន្លងមកអភិបាលខេត្តនៃប្រទេសទាំងពីរ បានជជែកគ្នាអំពីការអភិវឌ្ឍ និងកែលម្អប្រព័ន្ធនៃដំណើរការគ្រប់គ្រងច្រកទ្វារអន្តរជាតិ  ដើម្បីបង្កលក្ខណៈងាយស្រួលទៅដល់ការធ្វើដំណើរចេញចូល និងការដឹកជញ្ជូនផលិតផល និងទំនិញចេញចូលឆ្លងកាត់ព្រំដែនអន្តរជាតិ។​
 
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានលើកឡើងថា ការកែលម្អ និងធ្វើទំនើបកម្មច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល-ណងណុកខៀន ជាសញ្ញាវិជ្ជមានដែលបង្ហាញពីឆន្ទៈរួមរបស់រដ្ឋាភិបាលកម្ពុជា និងឡាវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
 
 
លោក ម៉ែន គុង បានបញ្ជាក់ថា ប្រទេសទាំងពីរបានឯកភាពគ្នាកែសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្លូវខូចខាតប្រវែង១៩៧ម៉ែត្រ ជាផ្លូវបេតុងវិញផងដែរ​។ អភិបាលខេត្តស្ទឹងត្រែងទើបតែចាប់ផ្តើមរៀបចំផែនការ​ធ្វើទំនើបកម្មច្រកអន្តរជាតិនេះ ខណៈខាងភាគីឡាវ បានចាប់ផ្តើមដំឡើងម៉ាស៊ីនស្កេន កាមេរ៉ាសុវត្ថិភាព (CCTV) និងប្រព័ន្ធស្វ័យប្រវត្តិដើម្បីត្រួតពិនិត្យ ពង្រឹងសន្តិសុខ។ ​
 
ពេលចុះត្រួតពិនិត្យការងារកាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន (Sonexay Siphandone) បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធពន្លើនការធ្វើទំនើបកម្មច្រកទ្វារអន្តរជាតិ ណងណុកខៀន-ត្រពាំងគ្រៀល ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ នេះបើតាមការផ្សាយរបស់កាសែតឡាវ Vientiane Times ដែលបន្ថែមថា ក្នុងឆមាសទី១ឆ្នាំនេះ មនុស្សជិត៥ម៉ឺន៦ពាន់នាក់ និងយានយន្តជិត ២ ០០០ គ្រឿង បានឆ្លងកាត់ច្រកអន្តរជាតិមួយនេះ៕

Advertisement

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា