ឯកឧត្តម អុឹង សុខឧត្តម បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ ស្តីពី យន្តការសកលលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅសហរដ្ឋអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម អុឹង សុខឧត្តម បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ ស្តីពី យន្តការសកលលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅសហរដ្ឋអាមេរិក

ឯកឧត្តម អុឹង សុខឧត្តម បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ ស្តីពី យន្តការសកលលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅសហរដ្ឋអាមេរិក

ទីក្រុងញូវយ៉ក៖ នៅថ្ងៃទី២០ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អុឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ ស្តីពី យន្តការសកលលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលមានការអញ្ជើញចូលរួមពីរដ្ឋជាសមាជិកដែលមានទំនួលខុសត្រូវក្នុងវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីធ្វើការរួមគ្នាក្នុងការកសាងសមត្ថភាពលើប្រព័ន្ធសន្តិសុខសាយប័រសកល និងជំរុញការអនុវត្តជាក់ស្តែងនៃក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា។

Advertisement

កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើការដោះស្រាយបញ្ហាគម្លាតសមត្ថភាពបច្ចេកទេសចំពោះស្ថាប័ននីមួយៗដែលអាចធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ងាយរងគ្រោះដោយសារការគំរាមកំហែងតាមប្រព័ន្ធអុីនធឺណិត ការដោះស្រាយនិងបំពេញបន្ថែមគម្លាតទាំងនេះវាមានសារៈសំខាន់ណាស់ក្នុងកិច្ចការពារសន្តិសុខសកល។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម បានគូសបញ្ជាក់ថា បរិវត្តកម្មឌីជីថលនិងភាពធន់នៃការប្រើប្រាស់អីនធឺណិតបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព គឺត្រូវពឹងផ្អែកលើមូលដ្ឋានគ្រឹះឌីជីថលដែលមានសុវត្ថិភាពខ្ពស់។ ឯកឧត្តមក៏បានជម្រាបជូនអំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការរៀបចំសេចក្តីព្រាងច្បាប់សន្តិសុខសាយប័រ ដោយប្រឹក្សាយោបល់ជាមួយ UNIDIR កាណាដា អូស្ត្រាលី និងអាស៊ានជាដើម។

ឯកឧត្តម បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការធ្វើកិច្ចសហប្រតិបតិ្តការជាមួយរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យបច្ចេកវិទ្យាឌីជីថល មានសុវត្ថិភាព ប្រសិទ្ធភាព និងបរិយាបន្ន៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា