រុស្ស៊ី អាចបន្ថែមទាហាន កូរ៉េខាងជើង ២ ម៉ឺននាក់ទៀតក្នុងសង្គ្រាម អ៊ុយក្រែន, អ្នកវិភាគថា នេះជាកិច្ចព្រមព្រៀងឈ្នះឈ្នះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី អាចបន្ថែមទាហាន កូរ៉េខាងជើង ២ ម៉ឺននាក់ទៀតក្នុងសង្គ្រាម អ៊ុយក្រែន, អ្នកវិភាគថា នេះជាកិច្ចព្រមព្រៀងឈ្នះឈ្នះ

រុស្ស៊ី អាចបន្ថែមទាហាន កូរ៉េខាងជើង ២ ម៉ឺននាក់ទៀតក្នុងសង្គ្រាម អ៊ុយក្រែន, អ្នកវិភាគថា នេះជាកិច្ចព្រមព្រៀងឈ្នះឈ្នះ

មូស្គួ ៖ ប្រទេសរុស្ស៊ី និងកូរ៉េខាងជើងបានពិភាក្សាអំពីលទ្ធភាពដាក់ពង្រាយទាហានកូរ៉េខាងជើងថ្មីបន្ថែមរហូតដល់ ២ ម៉ឺននាក់ទៀត ក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន ។ នេះបើតាមប្រភពការទូតរុស្ស៊ីបង្ហើបប្រាប់ទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃចន្ទ ។

Advertisement

ប្រភពដដែលបញ្ជាក់ថា ទាហានកូរ៉េខាងជើងទាំងនោះគ្រោងនឹងបញ្ជូនទៅកាន់តំបន់ Donbas ស្ថិតនៅភាគខាងកើតអ៊ុយក្រែន ។

យោងតាម South China Morning Post, មុនបញ្ជូនទ័ពថ្មី ២ ម៉ឺននាក់នេះ កូរ៉េខាងជើងក៏បានបញ្ជូនទ័ពច្រើនជាង ១ ម៉ឺននាក់រួចហើយផងដែរទៅកាន់តំបន់ Kursk ស្ថិតនៅភាគខាងលិចប្រទេសរុស្ស៊ី ។

លោក Oh Gyeong-seob អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយផ្តោតលើកូរ៉េខាងជើងនិយាយថា ផែនការទទួលយកទាហានកូរ៉េខាងជើងបន្ថែមនេះ នឹងក្លាយជាកិច្ចព្រមព្រៀងឈ្នះឈ្នះ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ។

លោកថា ទាហានជួរមុខដែលកូរ៉េខាងជើងបញ្ជូនមកជាបន្តបន្ទាប់មកនេះ បានជួយរុស្ស៊ីកាត់បន្ថយការចំណាយច្រើនលើការកែនទ័ព ។ លោកបន្ថែមថា ជាថ្នូរនឹងការបញ្ជូនទ័ពមកជួយរុស្ស៊ី កូរ៉េខាងជើងនឹងទទួលបានទឹកប្រាក់ ព្រមទាំងបច្ចេកវិទ្យាយោធាត្រឡប់ទៅវិញផងដែរ ។

បើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តសង្គ្រាមអាមេរិក ហៅកាត់ CSIS, គិតត្រឹមតែខែមករាឆ្នាំនេះ ទាហានរុស្ស៊ីប្រហែល ៣២ ម៉ឺន ៥ ពាន់នាក់បានស្លាប់បាត់បង់ជីវិត និងច្រើនជាង ១ លាន ២ សែននាក់ទៀតបានរងរបួស ចាប់តាំងពីទីក្រុងមូស្គូបញ្ជូនទ័ពចូលលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។

យ៉ាងណា រុស្ស៊ីបានចេញមុខបដិសេធចំពោះតួលេខដែលកត់ត្រាដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តសង្គ្រាមអាមេរិកមួយនេះ ៕

ប្រភព ៖ NHK និង South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា