អ៊ុយក្រែន ថា គ្មានចេតនាវាយប្រហារនាវាអ៊ីរ៉ង់ ហើយក៏មិនចង់បង្កភាពតានតឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ថា គ្មានចេតនាវាយប្រហារនាវាអ៊ីរ៉ង់ ហើយក៏មិនចង់បង្កភាពតានតឹង

អ៊ុយក្រែន ថា គ្មានចេតនាវាយប្រហារនាវាអ៊ីរ៉ង់ ហើយក៏មិនចង់បង្កភាពតានតឹង

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយ កាលពីថ្ងៃអង្គារថា សហភាគីអ៊ុយក្រែន គឺលោក Andrii Sybiha បានអះអាងប្រាប់រូបលោកថា ការវាយប្រហារលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង គឺជារឿងអចេតនា ហើយថា ទីក្រុងកៀវ ក៏មិនចង់ឱ្យមានការកើនឡើងនៃភាពតានតឹងនោះទេ។

Advertisement

បើតាម Anadolu, រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានប្រាប់សមភាគីអ៊ីរ៉ង់បែបនេះ តាមរយៈការសន្ទនាតាមទូរស័ព្ទ។ នៅក្នុងការបង្ហោះ លើបណ្តាញសង្គម X , លោក Araghchi បានសរសេរថា «ខ្ញុំទទួលបានការអះអាងពីសំណាក់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ដែលថា ការវាយប្រហារលើនាវាអ៊ីរ៉ង់គឺអចេតនា ហើយអ៊ុយក្រែនមិនចង់ឱ្យមានការកើនឡើងនៃភាពតានតឹងនោះទេ»។

លោក Sybiha អះអាងថា សកម្មភាពរបស់អ៊ុយក្រែនគឺសំដៅតែទៅលើការការពារប្រទេសប្រឆាំងនឹងរុស្ស៊ីប៉ុណ្ណោះ មិនមែនសំដៅលើនាវាស៊ីវិល ឬ ប្រជាជនស៊ីវិលនោះឡើយ។

លោក Araghchi បានឆ្លើយតបវិញថា អ៊ីរ៉ង់ក៏មិនចង់ឱ្យមានការកើនឡើងនៃភាពតានតឹងដែរ ប៉ុន្តែ បានសង្កត់ធ្ងន់ថា ការវាយប្រហារប្រឆាំងនឹងពលរដ្ឋអ៊ីរ៉ង់ ឬ ផលប្រយោជន៍ជាតិ គឺជារឿង មិនអាចទទួលយកបាន ដូច្នេះ ត្រូវតែមានការសងសំណងចំពោះការខាតបង់នានា។

ការលើកឡើងទាំងនេះបានធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង នៅក្នុងសមុទ្រកាសព្យែន ដែលបណ្តាលឱ្យនាវិកម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយដែរថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារនាវាដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញយោធា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ប៉ុន្តែ មិនបានបញ្ជាក់ឈ្មោះនាវាជាក់លាក់ណាមួយឡើយ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា