លោក ពូទីន បង្កើនចំនួនកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបន្ថែម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន បង្កើនចំនួនកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបន្ថែម

លោក ពូទីន បង្កើនចំនួនកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបន្ថែម

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃ ចន្ទ បានចុះហត្ថលេខាលើក្រឹត្យមួយ (បទបញ្ជាប្រធានាធិបតី) ដើម្បីបង្កើនចំនួនបុគ្គលិកនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសរុស្ស៊ី ឱ្យកើនដល់ ២,៤២៦,១៣០ នាក់ រួមទាំងបុគ្គលិកយោធាចំនួន ១,៥៣៥,០០០ នាក់ ។

Advertisement

យោងតាមក្រឹត្យដែលចេញផ្សាយនៅលើគេហទំព័ររដ្ឋាភិបាលរុស្ស៊ី, ការបង្កើនចំនួនបុគ្គលិកនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ នឹងផ្តោតសំខាន់លើការបង្កើតអង្គភាពសំណង់យោធានៅក្នុងជួរកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី ។ ហើយក្រឹត្យនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហាតទៅ ។

បើតាម Anadolu, បទបញ្ជាប្រធានាធិបតីនេះ បានបង្ហាញពីការកើនឡើងនៃចំនួនបុគ្គលិកកងកម្លាំងប្រដាប់អាវុធរុស្ស៊ីចំនួន ២៧,០០០ នាក់ ព្រមទាំងការកើនឡើងនៃបុគ្គលិកយោធាចំនួន ២៥,០០០ នាក់ បើប្រៀបធៀបទៅនឹងក្រឹត្យដែលលោក ពូទីន បានចុះហត្ថលេខាកាលពីខែមុន ។

កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ លោកប្រធានាធិបតី ពូទីន បានបង្កើនចំនួនបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធរហូតដល់ ២,៣៩៩,១៣០ នាក់ រួមទាំងបុគ្គលិកយោធាចំនួន ១,៥១០,០០០ នាក់ ។

គិតត្រឹមខែមករាដើមឆ្នាំនេះ ចំនួនទាហានរុស្ស៊ីដែលបានស្លាប់បាត់បង់ជីវិតមានប្រហែល ៣២៥,០០០នាក់ និងច្រើនជាង ១,២លាននាក់ទៀតរងរបួស ចាប់តាំងពីទីក្រុងមូស្គូបញ្ជូនទ័ពចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នេះបើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងអន្តរជាតិ ហៅកាត់ថា CSIS ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា