ទុនវិនិយោគ ១០៨លានដុល្លារ ហូរចូលភូមិភាគឦសានតាមរយៈគម្រោងថ្មីចំនួនបី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទុនវិនិយោគ ១០៨លានដុល្លារ ហូរចូលភូមិភាគឦសានតាមរយៈគម្រោងថ្មីចំនួនបី

ទុនវិនិយោគ ១០៨លានដុល្លារ ហូរចូលភូមិភាគឦសានតាមរយៈគម្រោងថ្មីចំនួនបី

ភ្នំពេញ៖ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ក្នុងវិស័យកសិកម្ម និង​កសិ-ឧស្សាហកម្ម ដែលនឹងនាំយកទុនវិនិយោគបន្ថែមប្រមាណ ១០៨ លានដុល្លារអាម៉េរិក ព្រមទាំងបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋក្នុងតំបន់ជិត ៧០០ កន្លែង។

Advertisement

គម្រោងទាំង៣ សម្រាប់ការវិនិយោគក្នុងភូមិភាគឦសានដែលទទួលការ​អនុម័តដោយ​ក្រុមការងារជំរុញការវិនិយោគក្នុង​ភូមិភាគឦសានរួមមាន ការដាំដុះដើមកាហ្វេ និងកាកាវ,ការចិញ្ចឹមសត្វចម្រុះនិងសត្តឃាតដ្ឋាន, ព្រមទាំងការបង្កើតរោងចក្រ​កែច្នៃ​ផលិតផលកសិកម្មផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងក្នុងពិធីក្នុងកិច្ចប្រជុំលើកទី៦ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា ទោះបីសេដ្ឋកិច្ចពិភពលោកជួបបញ្ហាប្រឈម ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញវិនិយោគខ្ពស់។ ជាក់ស្តែងក្រុមហ៊ុនចិន​ធំៗ​ជាច្រើនបានបង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា បន្ទាប់ពីជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗ​នេះ។

ក្នុងកិច្ចប្រជុំដែលតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តទាំង៤ដែលជាខេត្តភាគឦសាន​ជាសមាជិកក្រុមការងារ​ចូលរួមផងនោះ ឯកឧត្តម​បណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ក្រុមការងារនឹងបន្តសម្របសម្រួល និងផ្តល់ការលើកទឹកចិត្តជាកញ្ចប់ ប្រកបដោយបុរេសកម្ម ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ជាមួយគ្នានេះ វិនិយោគិនក៏ត្រូវខិតខំអនុវត្តគម្រោង​ឱ្យ​ចេញជាលទ្ធផលជាក់ស្តែង ដោយផ្តោតលើការបណ្តុះបណ្តាល ផ្ទេរជំនាញ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើតតម្លៃ​បន្ថែម។​

តាមរយៈស្មារតីនៃកិច្ចប្រជុំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៤ ក្នុងភូមិភាគឦសាន បានប្តេជ្ញាចិត្តរួម​គ្នា​ដោះស្រាយបញ្ហា​​ប្រឈមនានាឱ្យបានរហ័ស និងមានតម្លាភាពដើម្បីបង្កលក្ខណៈងាយស្រួលបំផុតដល់ធុរកិច្ច និងការវិនិយោគ​នៅភូមិភាគឦសាន៕
ដោយ៖ង៉ាន ទិត្យ

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា