កម្ពុជា និងវៀតណាម បញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងវៀតណាម បញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា

កម្ពុជា និងវៀតណាម បញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា

វៀតណាម៖ ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម បញ្ជាក់ពីការបន្តពង្រឹកកិច្ចសហប្រតិបត្តុការ ជាមួយគ្នាឈរលើស្មារតី «ភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហ​ប្រតិ​បត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង» ដើម្បីទទួលបានការអភិវឌ្ឍរួមគ្នា ស្របពេលដែលកិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើន លើគ្រប់វិស័យ ។

Advertisement

នេះបើតាមលទ្ធផលនៃជំនួបដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ។

នៅក្នុងជមនយបនេះ សម្តេចរដ្ឋសភាធិបតី បានបានអបអរសាទរយ៉ាងកក់ក្តៅដោយផ្ទាល់ ចំពោះឯកឧត្តម ដែលត្រូវបានសមាជគណបក្សកុម្មុយនីស្តវៀតណាមលើកទី១៤ បោះឆ្នោតជ្រើសតាំងជាថ្មីម្តងទៀត ជាអគ្គលេខាធិការបក្សសម្រាប់មួយអាណត្តិទៀត (ឆ្នាំ២០២៦-២០៣១) កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ និងបានដាក់ចេញនូវចក្ខុវិស័យ ជាយុទ្ធសាស្ត្រ ដឹកនាំប្រទេសវៀតណាម ឈានឆ្ពោះទៅក្លាយជាប្រទេសអភិវឌ្ឍន៍ នាឆ្នាំ២០៤៥ ខាងមុខ ។

សម្តេចមានប្រសាសន៍បន្តថា សមិទ្ធផលធំធេងជាច្រើនដែលបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាមសម្រេចបាន ក្នុងរយៈពេលចុងក្រោយនេះ ស្តែងចេញពីភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ និងការកែទម្រង់ស៊ីជម្រៅ ជាពិសេសភាពជាអ្នកដឹកនាំរបស់ឯកឧត្ដម អគ្គលេខាធិការបក្ស ដែលប្រកាន់ខ្ជាប់នូវអភិក្រមអភិបាលកិច្ចល្អ យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ និងកំណែទម្រង់រដ្ឋបាលជាច្រើន ដែលមិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ច មានកំណើនខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប្រទេសវៀតណាម ក្លាយជាមហាអំណាច កណ្តាលមួយ ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ព្រមទាំងមានតួនាទីលេចធ្លោនៅលើឆាកតំបន់ និងអន្តរជាតិថែមទៀតផង ។

សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបឯកឧត្តមប្រធានរដ្ឋអំពីលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងសម្តេច និងឯកឧត្តម ជិន ថាញ់មិន (TRAN THANH MAN) ប្រធានរដ្ឋសភាវៀតណាម កាលពីព្រឹកមិញ ដោយនៅក្នុងនោះសម្តេច បានគូសបញ្ជាក់ពីការឯកភាពគ្នា រវាងប្រធានរដ្ឋសភាប្រទេសទាំងពីរ ក្នុងការធ្វើវិសោធនកម្មលើអនុស្សរណៈ នៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទាំងពីរឱ្យស្របនឹងបរិបទជាក់ស្តែង ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។

ឯកឧត្តម តូ ឡឹម បានអបអរសាទរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ នៃប្រទេស ក៏ដូចជារដ្ឋសភានៃប្រទេសទាំងពីរ។ ​ឯកឧត្តម បានរំលឹកដល់លទ្ធផល នៃជំនួបពិភាក្សាការងាររវាងឯកឧត្តម និងសម្តេចតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។ ឯកឧត្តម និងសម្តេចតេជោ មានចក្ខុវិស័យច្បាស់លាស់ នៅក្នុងការអភិវឌ្ឍប្រទេសទាំងពីរ ពិសេសការតភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញ មកកាន់ ទីក្រុងហូជីមិញ និងការកសាងបន្ទាត់ព្រំដែនប្រទេសទាំងពីរជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ ។

ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជា និងវៀតណាម ត្រូវតែអភិវឌ្ឍរួមគ្នា។ ឯកឧត្តម បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ ក្នុងនោះ មានវិស័យពាណិជ្ជកម្ម ដូចជាវៀតណាមទិញអង្ករ និងស្វាយចន្ទីពីកម្ពុជា ឬអាចបើករោងចក្រកែច្នៃ នៅកម្ពុជាតែម្តង ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កម្ពុជា និងវៀតណាម នៅក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។ ក្នុងនាមជារដ្ឋសមាជិកអាស៊ាន វៀតណាម មិនចង់ឃើញសហគមន៍នេះមានបញ្ហា និងអសន្តិសុខឡើយ ។

សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីតួនាទីសំខាន់នៃការទូតសភា នៅក្នុងសភាពការណ៍ពិភពលោកដែលមានការប្រែប្រួល និងស្មុគស្មាញ ដូចពេលបច្ចុប្បន្ន ។ ការងារការទូតសភា ដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញបន្ថែមដល់ការទូតរដ្ឋ និងការទូតបក្ស ដោយធានានូវសង្គតិភាព និងភាពបត់បែន ដើម្បីជម្នះព្យុះភ្លៀង នៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចតំបន់ និងសកល ដែលមានការវិវឌ្ឍប្រែប្រួល ប្រកបដោយភាពស្មុគស្មាញ មិនប្រាកដប្រជា និងហានិភ័យខ្ពស់ ដើម្បីធ្វើយ៉ាងណា រក្សាឱ្យបាននូវសន្តិភាពសកល និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ពិភពលោក តាមរយៈវប្បធម៌សន្ទនាផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ជាមូលដ្ឋាន ។

សម្តេចបានបញ្ជាក់ពីជំហររបស់កម្ពុជាថា កម្ពុជា គោរពច្បាប់អន្តរជាតិ ស្រឡាញ់សុខសន្តិភាព និងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ពហុភាគីនិយមបើកចំហ ប្រកបដោយបរិយាបន្ន និងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់មនុស្សជាតិទាំងមូល ព្រមទាំងរួមសហការគ្នាដើម្បីការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងគុណតម្លៃ នៃស្ថាប័នសកល ដែលពិតជាមានសារសំខាន់ និងចាំបាច់បំផុត ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា