កម្ពុជា ស្វាគមន៍ ក្រុមហ៊ុន Metfone លើគម្រោងពង្រីកការវិនិយោគនានា នៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ស្វាគមន៍ ក្រុមហ៊ុន Metfone លើគម្រោងពង្រីកការវិនិយោគនានា នៅកម្ពុជា

កម្ពុជា ស្វាគមន៍ ក្រុមហ៊ុន Metfone លើគម្រោងពង្រីកការវិនិយោគនានា នៅកម្ពុជា

វៀតណាម៖ សម្តេចប្រធានរដ្ឋសភា គាំទ្រដល់ការវិនិយោគរបស់ Viettel នៅកម្ពុជា និងបានប្រកាសស្វាគមន៍ក្រុមហ៊ុន Metfone លើគម្រោងពង្រីកការវិនិយោគនានា ស្របពេលដែលក្រុមហ៊ុនមួយនេះ បានមកវិនិយោគនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៩ ដោយបានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៤ ម៉ឺននាក់ ។

Advertisement

ការគាំទ្ររបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាឱកាសដឹកនាំ គណៈប្រតិភូ អញ្ជើញធ្វើទស្សនកិច្ចនៅក្រុមហ៊ុនទូរគមនាគមន៍វៀតតែល (Viettel) ដែលជាក្រុមហ៊ុនវិនិយោគលើប្រព័ន្ធទូរស័ព្ទនៅកម្ពុជា (ក្រុមហ៊ុន Metfone) នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍបច្ចេកវិទ្យា របស់ក្រុមហ៊ុន ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគពីក្រុមហ៊ុននានារបស់វៀតណាម មកម្ពុជាបន្ថែមទៀតផងដែរ ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់ ក្រុមហ៊ុន ដែលមិនត្រឹមតែផ្តល់សេវាបច្ចេកវិទ្យា និងទូរគមនាគមន៍ នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែបានវិនិយោគទៅកាន់ប្រទេសជាច្រើន នៅក្នុងសកលលោក រួមទាំងកម្ពុជាផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ តាមរយៈការផ្តល់សេវាទំនាក់ទំនង ជូនប្រជាពលរដ្ឋកម្ពុជា និងការបង់ពន្ធនានាដល់កម្ពុជា។ សម្តេច បានគូសបញ្ជាក់ថា បដិវត្តន៍ឌីជីថល បានជ្រៀតចូលគ្រប់ផ្នែកនៃការរស់នៅរបស់ពលរដ្ឋ។ ដូច្នេះ នៅក្នុងសម័យនេះ ប្រសិនបើយើងមិនមែនជាអក្ខរជនឌីជីថលទេ គឺប្រាកដជាមិនអាចដើរទាន់បច្ចេកវិទ្យានោះឡើយ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី Major General Do Minh Phong អគ្គនាយករងក្រុមហ៊ុន Viettel និងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានឆ្លៀតឱកាសមមាញឹក នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម អញ្ជើញផ្តល់កិត្តិយស ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Viettel។

តាមរបាយការណ៍របស់ឯកឧត្តមអគ្គនាយករងបានឱ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុន Metfone នៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៩មក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៤ ម៉ឺននាក់។ ក្រៅពីការវិនិយោគដោយគោរពតាមច្បាប់របស់កម្ពុជា ក្រុមហ៊ុន ក៏បានចូលរួមការងារសង្គមជាច្រើនទៀត។ បន្ថែមពីនេះ ក្រុមហ៊ុន ក៏មានគម្រោងពង្រីកការវិនិយោគនានានៅកម្ពុជា និងស្នើសុំរដ្ឋសភាកម្ពុជាជួយគាំទ្រផងដែរ ។

ក្នុងនាមពលរដ្ឋកម្ពុជា និងរដ្ឋសភាកម្ពុជា សម្តេចប្រធានរដ្ឋសភាគាំទ្រដល់ការវិនិយោគរបស់ Viettel នៅកម្ពុជា។ ការវិនិយោគនេះ មិនត្រឹមតែផ្តល់ការងារជូនពលរដ្ឋប៉ុណ្ណោះទេ តែក្រុមហ៊ុន បានចូលរួមចំណែកដល់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជាផងដែរ។ ចំពោះសំណូមពរ និងគម្រោងវិនិយោគនានាបន្ថែមទៀតរបស់ក្រុមហ៊ុន រដ្ឋសភាកម្ពុជា នឹងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាលផងដែរ ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា