អាមេរិករំលឹកពីការសម្របសម្រួលបទឈប់បាញ់កម្ពុជា-ថៃ ហើយប្តេជ្ញាជួយពង្រឹងសន្តិភាពក្នុងតំបន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិករំលឹកពីការសម្របសម្រួលបទឈប់បាញ់កម្ពុជា-ថៃ ហើយប្តេជ្ញាជួយពង្រឹងសន្តិភាពក្នុងតំបន់

អាមេរិករំលឹកពីការសម្របសម្រួលបទឈប់បាញ់កម្ពុជា-ថៃ ហើយប្តេជ្ញាជួយពង្រឹងសន្តិភាពក្នុងតំបន់

ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានរំលឹកថា កាលពីឆ្នាំមុនការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែ​ន​​កម្ពុជា-ថៃ បានបណ្តាលឱ្យមានការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន និងភាពមិនច្បាស់​លាស់សម្រាប់សហគមន៍ទាំងសងខាងនៃព្រំដែន។
 
ស្ថានទូតបានលើកឡើងថា បីខែក្រោយមក គឺនៅថ្ងៃទី២៨តុលា ឆ្នាំ២០២៥ លោកប្រធានាធិបតី ត្រាំ បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរជាប្រវត្តិសាស្ត្រ ដែលបានបង្កើតជាគន្លងការទូតមួយសម្រាប់បញ្ច​ប់​ការប្រយុទ្ធគ្នា និងដោះស្រាយបញ្ហាព្រំដែន ដែលកើតមានជាយូរមកហើយ។
 
សម្រាប់សហរដ្ឋអាមេរិក កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរនេះ នៅតែបន្តផ្តល់ឱ្យប្រ​ទេសកម្ពុជា និងប្រទេសថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ ហើយសហរដ្ឋអាមេរិកនៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិភាពដ៏យូរអង្វែងនេះ។
 
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វត្ត​មានសហរដ្ឋអាមរិកក្នុងការសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃនេះ ជាផ្នែកដ៏សំខាន់ ដែលធ្វើឲ្យកម្ពុជា និងថៃឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់នៅពេលនោះ។
 
លោកបណ្ឌិតសង្ឃឹមថា សហរដ្ឋអាមរិក​នឹងជួយជំរុញឲ្យភាគីថៃគោរពនូវកិច្ចព្រៀងទាំងឡាយ ហើយងាកមកដោះស្រាយព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីផ្អែកតាមច្បាប់អន្តរជាតិ។
 
 
ដោយឡែក លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា សង្កេតឃើញថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំមកនូវសន្តិភាពក្នុងតំបន់ ហើយគ្មានរដ្ឋបាលអាមេរិកណាមួយមានការប្តេជ្ញាចិត្តខ្លាំងដូចរដ្ឋបាលលោក ត្រាំ ក្នុងការគាំទ្រផលប្រយោជន៍នៃប្រទេសនីមួយៗ​លើបញ្ហាព្រំដែន​នោះទេ។
 
បើតាមលោក ឆាំង យុ កម្ពុជាគួរតែបន្តផ្តោតទៅលើអាទិភាពទាំងពីរគឺ សន្តិភាព និងសន្តិសុខព្រំដែន ហើយកម្ពុជាអាច និងគួរតែបន្តដាក់សម្ពាធលើប្រទេសថៃ ឱ្យគោរពកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ព្រោះកងទ័ពថៃបានរំលោភបំពានកិច្ចព្រមព្រៀងនេះ តាមរយៈការបន្តកាន់កាប់ ទឹកដីកម្ពុជាដោយខុសច្បាប់៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា