សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំការដំឡើងស័ក្តិជូនវីរកងទ័ពជួរមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំការដំឡើងស័ក្តិជូនវីរកងទ័ពជួរមុខ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំការដំឡើងស័ក្តិជូនវីរកងទ័ពជួរមុខ

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឲ្យមានការរៀបចំការដំឡើងស័ក្តិ និងមេដាយជូនវីរកងទ័ពដែលបំពេញភារកិច្ច និងកំពុងឈរជើងនៅជួរមុខទាំងអស់ រួមទាំងកងទ័ព ដែលទើបចូលបម្រើការងារថ្មីហើយបានចូលរួមប្រយុទ្ធផ្ទាល់ការពារទឹកដីកាលឆ្នាំ២០២៥។

Advertisement

ការណែនាំនេះធ្វើឡើងនៅក្នុងពិធី “ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃពុធទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ។
 
ប្រមុខដឹកនាំរដ្ឋាភិបាលបានប្រាប់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ឱ្យស្រង់ឈ្មោះយោធិន ជាពិសេសយោធិនទើបចូលបំពេញភារកិច្ចការពារទឹកដី ដែលបានប្រយុទ្ធ ជាមួយយោធាថៃ ចំនួន ២លើកនៅឆ្នាំ២០២៥ ដើម្បីរៀបចំការដំឡើងស័ក្តិជូនពួកគាត់។
 
បើតាមសម្តេច ហ៊ុន ម៉ាណែត រដ្ឋាភិបាលក៏នឹងរៀបចំមេដាយពិសេស «មេដាយសមរភូមិ» ដាច់ដោយ ឡែកពីមេដាយការពារជាតិ សម្រាប់យោធិនឈរជើងនៅជួរមុខគ្រប់ទិសផងដែរ។ ការរៀបចំបែបនេះ គឺដើម្បីលើកទឹកចិត្តដល់កងទ័ពទាំងអស់ដែលលះបង់កម្លាំងកាយចិត្ត និងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ៕

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា