ស្ថានទូតកម្ពុជានៅជប៉ុនប្រាប់ឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថានទូតកម្ពុជានៅជប៉ុនប្រាប់ឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន

ស្ថានទូតកម្ពុជានៅជប៉ុនប្រាប់ឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានណែនាំដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្រោយមានគ្រោះរញ្ជួយដីកម្រិតខ្ពស់មួយ និងការព្រមានពីរលកយក្សស៊ូណាមិ។ ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីខេត្ត Kumamoto នៅភាគខាងត្បូងនៃប្រទេសជប៉ុន ទទួលរងគ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៧,១ រ៉ិចទ័រ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត កាលពីថ្ងែទី២៨កក្កដា។
 
ស្ថានទូតកម្ពុជា បានអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ឲ្យអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់តាមដានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ និងឲ្យផ្តល់ ព័ត៌មាន ដល់ស្ថានទូត ជាបន្ទាន់ប្រសិនបើមានព័ត៌មានអំពីពលរដ្ឋខ្មែររងផលប៉ះពាល់។
 
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃពុធនេះថា គ្មានពលរដ្ឋខ្មែរណាម្នាក់នៅក្នុងប្រទេសជប៉ុនរងគ្រោះដោយសារគ្រោះរញ្ជួយដីនេះឡើយ។
 

Advertisement

ទន្ទឹមនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវត្តនៃស្ថានការណ៍នេះផងដែរ ដោយក្រសួងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាបងប្អូនកម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅតំបន់រងផលប៉ះពាល់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងមានសុវត្ថិភាព។ ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន កំពុងបន្តតាមដាន ដោយយកចិត្តទុកដាក់លើការវិវឌ្ឍនៃស្ថានការណ៍។
 
គិតត្រឹមថ្ងៃទី២៩ ខែកក្កដានេះ មនុស្ស យ៉ាងហោចណាស់ ១៣នាក់ បាន ស្លាប់ ក្នុងគ្រោះរញ្ជួយដីកាលពីម្សិលមិញក្នុងប្រទេសជប៉ុន៕
 
 ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា