ឯកឧត្តម សុខ សូកេន តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារអធិការកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សុខ សូកេន តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារអធិការកិច្ច

ឯកឧត្តម សុខ សូកេន តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារអធិការកិច្ច

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច ដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប នៅទីស្ដីការក្រសួង។

Advertisement

ថ្នាក់ដឹកនាំដែលជាប្រធាន នៃក្រុមការងារកែទម្រង់ច្បាប់ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច បានរាយការណ៍អំពីវឌ្ឍនភាពការងារសំខាន់ៗ និងបញ្ហាប្រឈមនានាជូនអង្គប្រជុំ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំពាក់ព័ន្ធក៏បានចូលរួមផ្លាស់ប្តូរមតិយោបល់ និងផ្តល់ធាតុចូលសំខាន់ៗ សំដៅចូលរួមពង្រឹងការងារលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច ដែលមានចែងក្នុងសេចក្តីណែនាំស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច ដែលជាយន្តការក្នុងការដឹកនាំ គាំទ្រ សម្របសម្រួល និងជំរុញការអនុវត្តនូវការងារកែទម្រង់ ដើម្បីលើកកម្ពស់អភិបាលកិច្ចរបស់ក្រសួង ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា ការងារកែទម្រង់សំខាន់ៗត្រូវបានគិតគូរ និងខិតខំជំរុញជាបន្តបន្ទាប់ ចាប់តាំងពីរាជរដ្ឋាភិបាល នានីតិកាលមុនៗ និងបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានាពេលនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទី ភារកិច្ចដូចមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងឱ្យស្របតាមល្បឿននៃការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើការបន្តខិតខំជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងការត្រៀមខ្លួនក្នុងការអនុវត្តលិខិតបទដ្ឋានគតិយុត្តទាំងនេះឱ្យបានពេញលេញ ក្នុងនាមជាស្ថាប័នដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា