កម្ពុជាបញ្ជាក់ពីឆន្ទៈខ្ពស់ និងគោលការណ៍មនុស្សធម៌ ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេស UN | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបញ្ជាក់ពីឆន្ទៈខ្ពស់ និងគោលការណ៍មនុស្សធម៌ ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេស UN

កម្ពុជាបញ្ជាក់ពីឆន្ទៈខ្ពស់ និងគោលការណ៍មនុស្សធម៌ ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេស UN

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

ក្នុងជំនួបនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីសាវតារពាក់ព័ន្ធប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានគូសបញ្ជាក់ថា បញ្ហានេះជាវិបត្តិសកលដែលរីករាលទូទាំងសកលលោក។ រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយ បង្ក្រាប និងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយទន្ទឹមនឹងប្រតិបត្តិការបោសសម្អាត កម្ពុជាក៏ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋកម្ពុជា និងបរទេស។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអនុវត្តនីតិវិធី ពិតជាមានសារៈសំខាន់ក្នុងការធានាជោគជ័យដល់ប្រតិបត្តិការបង្ក្រាប ក៏ប៉ុន្តែកិច្ចការនេះត្រូវដើរទន្ទឹមគ្នានឹងការពិចារណាផ្នែកមនុស្សធម៌ ក្នុងគោលដៅធ្វើយ៉ាងណាបង្ការកុំឱ្យពលរដ្ឋទទួលរងផលប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងន័យនេះ កម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ ដោយបានផ្តល់ការគាំទ្រនិងជំនួយមនុស្សធម៌ចាំបាច់ ដល់ពលរដ្ឋបរទេសដែលរងគ្រោះដោយសារការល្បួងរបស់មេខ្យល់ ឬត្រូវបានជួញដូរឱ្យមកធ្វើសកម្មភាពឆបោកនៅកម្ពុជា និងបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថានទូត ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋបរទេសទាំងនោះ ត្រឡប់ទៅប្រទេសកំណើតវិញ។ កម្ពុជាស្វាគមន៍ កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិជាដៃគូនានា ដើម្បីរួមគ្នាបង្ការកុំឱ្យពលរដ្ឋទូទាំងសកលលោក បន្តធ្លាក់ក្នុងអន្ទាក់ និងឧបាយកលរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ជាការឆ្លើយតប លោក Thomas Andrews គូសបញ្ជាក់ថា លោកបានដឹងច្បាស់ពីការបង្កើត និងភារកិច្ច នៃយន្តការ គ.ប.ឆ.ប. ដែលសបង្ហាញពីសារៈសំខាន់ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងបានលើកឡើងពីចំណាប់អារម្មណ៍ ពាក់ព័ន្ធស្ថានភាព និងលទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងអាចបន្តពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែមទៀតលើបញ្ហានេះ នាពេលខាងមុខ។

គួរបញ្ជាក់ថា ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យាទូទាំងប្រទេស សមត្ថកិច្ច បានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងបទ​ល្មើសអនឡាញសរុបចំនួន ២៦៨ សំណុំរឿង ទៅកាន់តុលាការ ក្នុងរយៈពេលគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ។ងចំណោមសំណុំរឿងទាំង ២៦៨ ករណី ដែលបានបញ្ជូនទៅដល់ដៃតុលាការ គឺមានពាក់ព័ន្ធទៅនឹងមុខសញ្ញាជនសង្ស័យសរុបចំនួន ២ ៧៧៣នាក់ ខណៈដែលអ្នកកំពុងជាប់ឃុំរង់ចាំការអនុវត្តនីតិវិធីតាមច្បាប់ មានចំនួន២ ២០០ នាក់ (ស្រ្តីចំនួន៣៥៣ នាក់) ក្នុងនោះមានជនជាតិខ្មែរចំនួន ៣១៣ នាក់។ 
ច្ច បានស្រាវជ្រាវ ស៊ើបអង្កេត រក ឃើញនិងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៦៦៥ ទីតាំង ក្នុងនោះទី តាំងប្រព្រឹត្តបទល្មើសចំនួន ៥៨២ ទីតាំង និង ទីតាំងដែលពួកឧក្រិដ្ឋជនជ្រកសម្រាប់រត់គេចចំនួន ៨៣ ទីតាំង, និងបានបិទសៀលទីតាំងចំនួន ៥៣៧ ទីតាំងមិនឱ្យមានសកម្មភាពទៀតឡើយ។
ក្នុងរយៈពេញមួយឆ្នាំនៃ ប្រតិបត្តិការបោសសម្អាតនេះ សមត្ថកិច្ចបានស្រាវជ្រាវ និងស៊ើបអង្កេតតាមបណ្តាទីតាំងកាស៊ីណូ ដែលមានអាជ្ញាបណ្ណសរុបចំនួន ១៩៥ និងបានឈានទៅដកហូតអាជ្ញាបណ្ណចំនួន ១៩ កាស៊ីណូ និង បានព្យួរអាជ្ញាបណ្ណចំនួន ៣០ កាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈកាស៊ី ណូចំនួន ២៣ បានផុតសុពលភាពមិនមានដំណើរការអាជីវកម្មទេ។  ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជាបានអនុ វត្តនីតិវិធីបណ្ដេញជនបរទេសចេញពីកម្ពុជាចំនួន ២១ ១០២ នាក់ មាន ៣៨ សញ្ជតិ ភាគច្រើនជនជាតិ ចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា