ស្ពានដឹកជញ្ជូនកងទ័ព និងឧបករណ៍យោធារវាង រុស្ស៊ី-កូរ៉េខាងជើង ជិតបញ្ចប់ការសាងសង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ពានដឹកជញ្ជូនកងទ័ព និងឧបករណ៍យោធារវាង រុស្ស៊ី-កូរ៉េខាងជើង ជិតបញ្ចប់ការសាងសង់

ស្ពានដឹកជញ្ជូនកងទ័ព និងឧបករណ៍យោធារវាង រុស្ស៊ី-កូរ៉េខាងជើង ជិតបញ្ចប់ការសាងសង់

មូស្គូ ៖ ស្ពានតភ្ជាប់ផ្លូវគោកលើកដំបូងបង្អស់រវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលនឹងបម្រើជាច្រករបៀងយុទ្ធសាស្ត្រ សម្រាប់ការដឹកជញ្ជូនកងទ័ព និងឧបករណ៍យោធារវាងប្រទេសទាំងពីរ ជិតបញ្ចប់ការសាងសង់ទាំងស្រុងហើយ ។ នេះបើតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃអង្គារ ។

Advertisement

ស្ពានរំលងទន្លេនេះមានឈ្មោះថា Tumen មានប្រវែងប្រហែល ១ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ និងមានគន្លងផ្លូវចំនួន ២ ។

បើតាមការស៊ើបអង្កេតដោយក្រុមសិទ្ធិមនុស្សអ៊ុយក្រែន Truth Hounds, ស្ពាននេះ គឺជាច្រករបៀងដឹកជញ្ជូនឧបករណ៍យោធាដោយសម្ងាត់ច្រើនជាង ការបង្កើតដើម្បី “ពង្រីកពាណិជ្ជកម្ម និងទេសចរណ៍” ។

លោក Nazar Myhun អ្នកដឹកនាំការស៊ើបអង្កេតនេះ និយាយថា ការដឹកជញ្ជូនតាមផ្លូវថ្នល់ ងាយស្រួលគេចពីការឃ្លាំមើលតាមផ្កាយរណបជាងផ្លូវដែក ពីព្រោះរថយន្តដឹកទំនិញមានរូបរាងដូចៗគ្នា ហើយអាចលើកដាក់ទំនិញបានលឿន និងនៅទីណាក៏បាន ។

លោកថា ច្រកឆ្លងកាត់នេះ គឺជាច្រករបៀងសម្រាប់លំហូរបច្ចេកវិទ្យា និងធនធានរបស់រុស្ស៊ីចូលទៅក្នុងប្រទេសកូរ៉េខាងជើងវិញផងដែរ ។

ទន្ទឹមនោះ ស្ពានរំលងទន្លេ Tumen នេះ ក៏ជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររវាងកូរ៉េខាងជើង និងរុស្ស៊ី ដែលបម្រើជាច្រករបៀង ដើម្បីដឹកជញ្ជូនក្រុមបច្ចេកទេសសាងសង់ មន្ត្រីយោធា និងកងទ័ពកូរ៉េខាងជើង ចូលទៅក្នុងប្រទេសរុស្ស៊ីផងដែរ ។

បើតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់បង្ហាញថា រុស្ស៊ីកំពុងរៀបចំទទួលយកកងទ័ពកូរ៉េខាងជើងចំនួន ៣០,០០០ នាក់ថែមទៀតនៅរដូវស្លឹកឈើជ្រុះនេះ ។

ជាមួយគ្នានេះកាសែត Yonhap ក៏បានទម្លាយឱ្យដឹងដែរថា កូរ៉េខាងជើងអាចរកចំណូលបានរហូតដល់ ១៤ ពាន់ ៤០០ លានដុល្លារ ពីការដាក់ពង្រាយកងទ័ព និងការនាំចេញអាវុធទៅកាន់រុស្ស៊ី ។

របាយការណ៍ដដែលបញ្ជាក់ថា កូរ៉េខាងជើងបានដាក់ពង្រាយកងទ័ពចំនួន ៤ លើករួចហើយ ទៅកាន់រុស្ស៊ី ចាប់តាំងពីខែតុលា ឆ្នាំ២០២៤ ដែលសរុបទាំងអស់មានចំនួនជាង ២០,០០០ នាក់ ។ ប្រាក់ចំណូលដែលទទួលបានពីការដាក់ពង្រាយកងទ័ព រួមទាំងប្រាក់ខែទាហាន និងប្រាក់ឧបត្ថម្ភការបាត់បង់ជីវិត ត្រូវគេប៉ាន់ប្រមាណថា មានចំនួន ៦២០ លានដុល្លារ ។

បើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់អ៊ុយក្រែន, គិតត្រឹមខែមករា ឆ្នាំ២០២៦ កងទ័ពកូរ៉េខាងជើងដែលដាក់ពង្រាយទៅកាន់តំបន់ Kursk Oblast របស់រុស្ស៊ី កំពុងធ្វើសកម្មភាពបាញ់ផ្លោងកាំភ្លើងធំ និងប្រព័ន្ធរ៉ុក្កែត MLRS ការស៊ើបការណ៍តាមអាកាស និងហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រប្រយុទ្ធទំនើបៗ រួមទាំងបច្ចេកវិទ្យាដ្រូនផងដែរ ៕

ប្រភព ៖ The Voice of Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា