ប្រជាជនឥណ្ឌូណេស៊ីប្តឹងប្រឆាំងលោក Netanyahu ករណីឃាត់ខ្លួនក្រុមនាវាដឹកជំនួយទៅហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជាជនឥណ្ឌូណេស៊ីប្តឹងប្រឆាំងលោក Netanyahu ករណីឃាត់ខ្លួនក្រុមនាវាដឹកជំនួយទៅហ្គាហ្សា

ប្រជាជនឥណ្ឌូណេស៊ីប្តឹងប្រឆាំងលោក Netanyahu ករណីឃាត់ខ្លួនក្រុមនាវាដឹកជំនួយទៅហ្គាហ្សា

ហ្សាកាតា ៖ ប្រជាជនឥណ្ឌូណេស៊ីបានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងលោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចំពោះការរំលោភបំពាន អំឡុងពេលឃាត់ខ្លួនក្រុមនាវាដឹកជំនួយ ទៅកាន់តំបន់ Gaza។

Advertisement

ជនជាតិឥណ្ឌូណេស៊ីចំនួន ៩ នាក់ ក្នុងចំណោមសកម្មជនអន្តរជាតិ ដែលត្រូវបានឃាត់ខ្លួននៅពេលព្យាយាមដឹកជញ្ជូនជំនួយទៅកាន់តំបន់ Gaza កាលពីខែឧសភា បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នេះបើយោងតាមការបញ្ជាក់របស់មេធាវីរបស់ពួកគេ ប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP។

បុរសទាំងនោះគឺជាផ្នែកមួយនៃក្រុមនាវា “Global Sumud Flotilla” ដែលត្រូវបានអ៊ីស្រាអែលស្ទាក់ចាប់ និងឃាត់ខ្លួន រួមជាមួយសកម្មជនជាង ៤០០ នាក់ផ្សេងទៀត ដែលខ្លះត្រូវបានឃាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃ។

មេធាវី Kafin Muhammad បាននិយាយថា ក្រុមនេះបានស្នើទៅអគ្គរដ្ឋអាជ្ញារបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃពុធ ឱ្យធ្វើការស៊ើបអង្កេតលើអ៊ីស្រាអែលចំពោះបទល្មើសនានា រួមទាំងអំពើចោរសមុទ្រ និង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ប្រភពបញ្ជាក់បន្ថែមថា ពាក្យបណ្តឹងនោះបានបញ្ជាក់ឈ្មោះលោក Netanyahu ក្នុងនាមជាអគ្គមេបញ្ជាការ របស់អ៊ីស្រាអែល។

យ៉ាងណា អ្នកនាំពាក្យការិយាល័យអគ្គរដ្ឋអាជ្ញា មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ AFP នោះទេ។

ការប្រព្រឹត្តរបស់អ៊ីស្រាអែលទៅលើសកម្មជនក្រុមនាវាទាំងនោះបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ បន្ទាប់ពីរដ្ឋមន្ត្រីអ៊ីស្រាអែលម្នាក់បានបង្ហោះវីដេអូបង្ហាញពីអ្នកស្ម័គ្រចិត្តទាំងនោះ ដែលត្រូវបានបង្ខំឱ្យលុតជង្គង់ ដោយមានដៃចងនៅពីក្រោយខ្នង។

ជាក់ស្តែង ប្រទេសនានារួមមាន បារាំង អ៊ីតាលី និងអូស្ត្រាលី បានបើកការស៊ើបអង្កេតតាមផ្លូវច្បាប់រួចហើយ។

អ៊ីស្រាអែលកំពុងគ្រប់គ្រងច្រកចូលទាំងអស់ ទៅកាន់តំបន់ Gaza ដែលស្ថិតនៅក្រោមការបិទខ្ទប់តាំងពីឆ្នាំ២០០៧ មក៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា