ក្រសួងសង្គ្រាមអាមេរិកពង្រីកការបញ្ជាទិញមីស៊ីល Patriot ដល់ជិត ៥៩ ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងសង្គ្រាមអាមេរិកពង្រីកការបញ្ជាទិញមីស៊ីល Patriot ដល់ជិត ៥៩ ពាន់លានដុល្លារ

ក្រសួងសង្គ្រាមអាមេរិកពង្រីកការបញ្ជាទិញមីស៊ីល Patriot ដល់ជិត ៥៩ ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃពុធថា ក្រសួងសង្គ្រាមអាមេរិកបានបង្កើនការបញ្ជាទិញមីស៊ីល Patriot រយៈពេលវែងរបស់ខ្លួន ក្នុងតម្លៃរហូតដល់ជិត ៥៩ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងរបស់យោធា សម្រាប់ប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីមានជម្លោះជាមួយអ៊ីរ៉ង់។

Advertisement

បើតាមការចេញផ្សាយរបស់ anadolu នៅថ្ងៃព្រហស្បតិ៍នេះ, កិច្ចសន្យាដែលបានកែសម្រួលរវាងកងទ័ពជើងគោកអាមេរិក និង ក្រុមហ៊ុន Lockheed Martin មានតម្លៃរហូតដល់ ៥៣,៩ ពាន់លានដុល្លារ ដោយបន្ថែមលើការបញ្ជាទិញមីស៊ីល Patriot ដែលមានតម្លៃ ៤,៧ ពាន់លានដុល្លារ កាលពីខែមេសា។

ក្រសួងក៏បានផ្តល់កិច្ចសន្យាជំហានដំបូងដែលមានរយៈពេលច្រើនឆ្នាំ និងមានតម្លៃ ៣៥ ពាន់លានដុល្លារដល់ក្រុមហ៊ុននេះ សម្រាប់ផលិតមីស៊ីលស្ទាក់ចាប់ប្រភេទ THAAD ឬ Terminal High Altitude Area Defense ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងការគំរាមកំហែងពីមីស៊ីលផ្លោង ឬ ballistic missiles។

កាលពីខែមេសា ក្រសួងសង្គ្រាមអាមេរិកបានប្រកាសថា ខ្លួនបានសម្រេចកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយជាមួយក្រុមហ៊ុន Boeing និង Lockheed Martin ក្នុងគោលបំណងបង្កើនសមត្ថភាពផលិតគ្រឿងបន្លាស់សំខាន់ៗសម្រាប់មីស៊ីលឱ្យកើនឡើងបីដង។

កិច្ចព្រមព្រៀងរយៈពេល ៧ ឆ្នាំនេះផ្តោតលើការបង្កើនផលិតកម្មនៃប្រព័ន្ធស្វែងរកគោលដៅ ឬ seekers ដែលប្រើប្រាស់នៅក្នុងមីស៊ីល Patriot Advanced Capability-3 (PAC-3) MSE (Missile Segment Enhancement) ដែលជាមីស៊ីលស្ទាក់ចាប់ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធការពារមីស៊ីលជាស្រទាប់របស់ប្រទេស៕

ប្រភព ៖ anadolu , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា