លោក Trump គំរាមវាយ អ៊ីរ៉ង់ ឱ្យចាស់ដៃ តែថា ទ្វារចរចានៅតែចំហរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump គំរាមវាយ អ៊ីរ៉ង់ ឱ្យចាស់ដៃ តែថា ទ្វារចរចានៅតែចំហរ

លោក Trump គំរាមវាយ អ៊ីរ៉ង់ ឱ្យចាស់ដៃ តែថា ទ្វារចរចានៅតែចំហរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅថ្ងៃ ពុធ បានបោះសម្តីគំរាមធ្ងន់ៗថា ទីក្រុងវ៉ាស៊ីនតោននឹងវាយប្រហារអ៊ីរ៉ង់ឱ្យចាស់ដៃបំផុត ដើម្បីសងសឹកការដែលទីក្រុងតេហេរ៉ង់ ហ៊ានវាយប្រហារលើកងកម្លាំងអាមេរិកនៅប្រទេសហ្ស៊កដានី ។

Advertisement

នៅពេលប្រាប់ Fox News តាមទូរស័ព្ទ, លោក Trump និយាយថា សហរដ្ឋអាមេរិកនឹងចាត់វិធានការសងសឹកវិញ បន្ទាប់ពីអ៊ីរ៉ង់វាយប្រហារលើកងកម្លាំងអាមេរិកនៅហ្ស៊កដានី ហើយថា ពួកគេ (អ៊ីរ៉ង់) នឹងទទួលរងនូវការប្រហារយ៉ាងចាស់ដៃបំផុត ។

ទោះបីជាយ៉ាងណា ជុំវិញការចរចាជាមួយអ៊ីរ៉ង់សម្រាប់កិច្ចព្រមព្រៀងសន្តិភាព មេដកឹនាំអាមេរិករូបនេះ បានលើកឡើងថា យើងនឹងអនុញ្ញាតឱ្យពួកគេបន្តចរចា ។

បើតាម Anadolu, លោកប្រធានាធិបតី Trump បានអះអាងនៅដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងមានការចរចាដ៏ល្អជាមួយអ៊ីរ៉ង់ ហើយថា មានឱកាសល្អ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែលោកក៏បានព្រមានដែរថា ប្រតិបត្តិការយោធាអាចចាប់ផ្ដើមឡើងវិញ ប្រសិនបើការចរចាបរាជ័យ ។

ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់, សហរដ្ឋអាមេរិកខាតប្រយោជន៍ជាច្រើនលើគ្រឿងសឹកប្រយុទ្ធ ជាពិសេសថ្លៃចំណាយសម្រាប់សង្គ្រាមមួយនេះតែម្ដង ។ បើតាមលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិក, ថ្លែចំណាយសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ គឺប្រហែល ៣៧,៥ ពាន់លានដុល្លារ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា