ចិន ជំរុញភាគីជម្លោះបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រក្រហម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ជំរុញភាគីជម្លោះបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រក្រហម

ចិន ជំរុញភាគីជម្លោះបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រក្រហម

ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី បានចេញមុខជំរុញឱ្យភាគីពាក់ព័ន្ធក្នុងជម្លោះ ដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ សំដៅបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រក្រហម ។

Advertisement

សមុទ្រក្រហម គឺជាច្រករបៀងផ្លូវសមុទ្រដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ដែលភ្ជាប់តំបន់អឺរ៉ុប និងអាស៊ី ។ ការវាយប្រហារម្តងហើយម្តងទៀតលើការដឹកជញ្ជូនពាណិជ្ជកម្ម បានរំខានដល់ពាណិជ្ជកម្មសកល ធ្វើឱ្យថ្លៃដឹកជញ្ជូនឡើងខ្ពស់ និងជំរុញឱ្យមានការពង្រីកការដាក់ពង្រាយកងទ័ពជើងទឹកអន្តរជាតិ ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ ។

ពាក់ព័ន្ធការចរចារវាងចិន និងក្រុមហ៊ួធីនៅយេម៉ែន ស្តីពីសុវត្ថិភាពនាវាដឹកប្រេង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning និយាយថា ទីក្រុងប៉េកាំងកំពុងតាមដានយ៉ាងដិតដល់ នូវស្ថានការណ៍វិវត្តថ្មីៗនៅសមុទ្រក្រហម ។

លោកស្រីថា អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសក្នុងតំបន់ គួរតែត្រូវបានគោរព ខណៈការឆ្លងកាត់ដោយសុវត្ថិភាព និងគ្មានឧបសគ្គ តាមរយៈផ្លូវទឹកអន្តរជាតិ ក៏គួរតែត្រូវបានការពាររួមគ្នាផងដែរ ។

បើតាម Anadolu, ភាពតានតឹងនៅសមុទ្រក្រហម បានកើនឡើងបន្ទាប់ពីក្រុមប្រដាប់អាវុធហ៊ួធី ដែលគាំទ្រអ៊ីរ៉ង់ បានប្រកាសហាមឃាត់លើការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលកំណត់គោលដៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។

បន្ថែមលើនេះ ក្រុមហ៊ូធីក៏បានបាញ់មីស៊ីលទៅលើនាវា ដែលមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីកើតជម្លោះ ពាក់ព័ន្ធនឹងយន្តហោះអ៊ីរ៉ង់មួយគ្រឿង ដែលត្រូវបានបដិសេធមិនឱ្យចុះចតនៅរដ្ឋធានីសាណាអា របស់យេម៉ែន ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា