អង្គភាពប្រឆាំងអំពើពុករលួយត្រៀមមនុស្ស ៤,១៥០នាក់ ចូលរួមសង្កេតការណ៍ប្រឡងបាក់ឌុបឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គភាពប្រឆាំងអំពើពុករលួយត្រៀមមនុស្ស ៤,១៥០នាក់ ចូលរួមសង្កេតការណ៍ប្រឡងបាក់ឌុបឆ្នាំនេះ

អង្គភាពប្រឆាំងអំពើពុករលួយត្រៀមមនុស្ស ៤,១៥០នាក់ ចូលរួមសង្កេតការណ៍ប្រឡងបាក់ឌុបឆ្នាំនេះ

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)ឬ ACU បានបញ្ចប់ការជ្រើសរើសអ្នកស្ម័គ្រចិត្តបានជាង ៤ពាន់នាក់ ដើម្បីចូល​រួមសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។

Advertisement

យោងតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងកិច្ចប្រជុំលើកទី១២ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិ​ប្រឆាំងអំពើពុករលួយកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំង​អំពើពុករលួយបានឱ្យដឹងថា ស្របតាមកម្មវិធីការងាររបស់អង្គភាពប្រឆាំងអំពើរពុករលួយក្នុង​ការដឹកនាំការងារ​សង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ អង្គភាព​ប្រឆាំងអំពើពុករលួយ បានបញ្ចប់ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៤១៥០នាក់ និងផ្តើមការងារសង្កេតការណ៍ ដែលចូលរួមដោយក្រុមការងារផ្ទាល់ពីដំណាក់កាលបោះពុម្ព ប្រធានវិញ្ញាសា និងវេចខ្ចប់ប្រធានវិញ្ញាសាដែលរៀបចំដោយ​ក្រសួងអប់រំ យុវជន និងកីឡា ។

អង្គភាពប្រឆាំងអំពើពុករលួយបានវាយតម្លៃខ្ពស់អំពីប្រព័ន្ធរៀបចំការប្រឡងដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ដែល​ជាប្រព័ន្ធមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវពង្រឹងជាលំដាប់ ធានាបានការប្រឡងមួយ ដែលតម្លាភាព យុត្តិធម៌ តាមស្មារតី “អ្នកចេះ​គឺជាប់” ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១៥១ ២៣៨នាក់ ក្នុងនោះស្រីមានចំនួន ៨៤ ៧៣៥នាក់។ ចំនួនបេក្ខជនប្រឡងសរុប កើនឡើងជាង ៣ ០០០នាក់ បើធៀបនឹងឆ្នាំ២០២៥ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន ៣៧ ៤៤៥នាក់ ស្មើនឹង៣០ភាគរយ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង៧០ភាគរយ។

ដោយឡែក សម្រាប់ដំណើរកាលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានគ្រោងមណ្ឌលប្រឡងសរុបចំនួន ២៤៤ មណ្ឌល ត្រូវជា ៦,២០៧ បន្ទប់ នៅទូទាំងប្រទេស ហើយត្រូវបាន​បែងចែកជាពីរថ្នាក់ចម្បង រួមមានថ្នាក់វិទ្យាសាស្ត្រមានចំនួន ៦៨ មណ្ឌល ស្មើនឹង ១,៥៣៣ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រ​សង្គម​មានចំនួន ១៧៦ មណ្ឌល ស្មើនឹង ៤,៦៧៤ បន្ទប់ ។

ក្រៅពីនេះអង្គភាពប្រឆាំងអពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែកក្កដា​នេះ សរុបចំនួន ៥៧ពាក្យប្ដឹង ។

បើតាមសេចក្តីប្រកាសព័ត៌មាន មន្ដ្រីចំនួន ១៣៧ រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល  ក្នុងនោះមន្ដ្រីទើបទទួលបានការ​តែងតាំងថ្មីចំនួន ៥៩ រូប, មន្រ្តី ចំនួន  ០២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៧៦រូបទៀត បានមកប្រកាសទ្រព្យ​សម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍ ។

អ.ប.ព. ក៏បានចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៨៦គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ២៩អង្គភាព និង​បានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ក្រសួង​ផ្សេងៗទៀត ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ មានបេសកកម្មដឹកនាំការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ ជាន់ថ្នាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការ ចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយ ដោយមានការចូលរួមពីសាធារណៈជន និងប្រតិបត្តិការ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា