អ៊ុយក្រែន ថា មីស៊ីលផ្លោងរុស្ស៊ីវាយប្រហារទីក្រុងកៀវ ទាំងព្រឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ថា មីស៊ីលផ្លោងរុស្ស៊ីវាយប្រហារទីក្រុងកៀវ ទាំងព្រឹក

អ៊ុយក្រែន ថា មីស៊ីលផ្លោងរុស្ស៊ីវាយប្រហារទីក្រុងកៀវ ទាំងព្រឹក

កៀវ ៖ មីស៊ីលផ្លោងរុស្ស៊ីបានវាយប្រហារជាបន្តបន្ទាប់ទៅលើអ៊ុយក្រែន នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ដោយមានសេចក្តីរាយការណ៍អំពីការផ្ទុះ ក្នុងរដ្ឋធានីកៀវ និង ទីក្រុងជាច្រើនទៀត ខណៈដែលមន្ត្រីបានព្រមានប្រជាពលរដ្ឋឱ្យស្នាក់នៅក្នុងទីជម្រកសុវត្ថិភាព។ នេះបើតាមការអះអាងរបស់ លោក Vitali Klitschko អភិបាលក្រុងកៀវ។

Advertisement

លោក Vitali Klitschko បានថ្លែងនៅលើបណ្តាញសង្គម Telegram ថា «សូមស្នាក់នៅក្នុងទីជម្រកសុវត្ថិភាព… អគ្គិភ័យបានឆាបឆេះនៅក្នុងសង្កាត់ Sviatoshynskyi នៃទីក្រុងកៀវ ដោយសារតែបំណែកនៃមីស៊ីលដែលត្រូវបានស្ទាក់ចាប់បានធ្លាក់ចុះមក»។

លោកក៏បានរាយការណ៍អំពីអគ្គិភ័យមួយកន្លែង នៅក្នុងតំបន់ដែលមិនមែនជាតំបន់លំនៅដ្ឋាន ស្ថិតក្នុងសង្កាត់ Obolonskyi ផងដែរ។

ទីភ្នាក់ងារព័ត៌មាន RIA Novosti របស់រុស្ស៊ី ក៏បានរាយការណ៍ដែរថា មានគេឮសំឡេងផ្ទុះនៅក្នុងទីក្រុងកៀវ, ទីក្រុង Poltava និងទីក្រុង Kryvyi Rih នៅចំពេលដែលមានការប្រកាសអាសន្នអំពីការវាយប្រហារតាមអាកាស។ អាជ្ញាធរបញ្ជាក់ចុងក្រោយថា មានមនុស្ស ៦នាក់បានស្លាប់ នៅទីក្រុង Kryvyi Rih។

បើតាម anadolu, ការវាយប្រហារទាំងនេះបានកើតឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានថា រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំមួយទៀតប្រឆាំងនឹងអ៊ុយក្រែន៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា