អ៊ីរ៉ង់ ពិចារណាវាយប្រហារសងសឹកលើកំពង់ផែ អ៊ុយក្រែន តែផ្លូវការទូតជួយទាន់ពេល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ពិចារណាវាយប្រហារសងសឹកលើកំពង់ផែ អ៊ុយក្រែន តែផ្លូវការទូតជួយទាន់ពេល

អ៊ីរ៉ង់ ពិចារណាវាយប្រហារសងសឹកលើកំពង់ផែ អ៊ុយក្រែន តែផ្លូវការទូតជួយទាន់ពេល

តេហេរ៉ង់ ៖ មន្រ្តីអ៊ីរ៉ង់ និងលោកខាងលិច បានប្រាប់ New York Times កាលពីថ្ងៃ អង្គារ ថា ប្រទេសអ៊ីរ៉ង់បានពិចារណាចាត់វិធានការសងសឹកលើកំពង់ផែសមុទ្រមួយក្នុងប្រទេសអ៊ុយក្រែនវិញ ដើម្បីឆ្លើយតបការដែលអ៊ុយក្រែនវាយប្រហារលើនាវាអ៊ីរ៉ង់មួយគ្រឿង ប៉ុន្តែផ្លូវការទូតបានជួយសម្រួលដល់ភាពតានតឹងនេះទាន់ពេលវេលា ។
 
ការប៉ះទង្គិចគ្នាចុងក្រោយនេះ កើតឡើងបន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារលើនាវាដឹកទំនិញពាណិជ្ជកម្មមួយគ្រឿងរបស់អ៊ីរ៉ង់ នៅសមុទ្រ Caspian កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុន ដោយបានសម្លាប់នាវិកស៊ីវិលម្នាក់ ។
 
បើតាមប្រភពស៊ើបការណ៍សម្ងាត់, អ៊ីរ៉ង់អាចនឹងសងសឹកអ៊ុយក្រែនវិញ តាមរយៈការបាញ់មីស៊ីលបាលីស្ទិក ដែលផ្ទុកក្បាលគ្រាប់តូចមួយ ដើម្បីបង្កការខូចខាតក្នុងទំហំតូចប៉ុណ្ណោះ ។ ប្រភពថ កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ទំនងជាគោលដៅនៃការវាយប្រហារនេះ ។
 
យ៉ាងណាមិញ ភ្លើងជម្លោះនេះបានថមថយវិញ បន្ទាប់ពីប្រមុខការទូតកំពូលរបស់ប្រទេសអ៊ីរ៉ង់ និងអ៊ុយក្រែន បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ ដោយភាគីទីក្រុងកៀវបានពន្យល់ប្រាប់ភាគីទីក្រុងតេហេរ៉ង់ ថា ការវាយប្រហារលើនាវាដឹកទំនិញនោះ គឺជារឿងអចេតនាប៉ុណ្ណោះ ៕
 
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា