ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ២,៥លាននាក់ក្នុងឆមាសទី១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ២,៥លាននាក់ក្នុងឆមាសទី១

ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ២,៥លាននាក់ក្នុងឆមាសទី១

ខេត្តព្រះសីហនុនៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ថ្វីបើវិស័យទេសចរណ៍នៅកម្ពុជា និងប្រទេសជាច្រើនរងផលប៉ះពាល់នៅក្នុងឆមាសទី១ឆ្នាំនេះ ប៉ុន្តែខេត្តព្រះសីហនុនៅតែអាចរក្សាកំណើនបានយ៉ាងល្អ​។

ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ខេត្តព្រះសីហនុបានស្វាគមន៍ទេសចរជាតិ និងអន្តរជាតិសរុប ២ លាន ៥សែននាក់ ដែលបានចូលមកកម្សាន្ត និងទស្សនាតំបន់រមណីយដ្ឋាននានា។ ក្នុងចំណោមនេះ ភ្ញៀវទេសចរបរទេសមានចំនួនជាង ២៥ម៉ឺននាក់ គឺកើនឡើង ៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់ឯកឧតត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។

Advertisement

កាលពីឆមាសទី១ ឆ្នាំ២០២៥ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជិត ៣លាននាក់ ក្នុងនោះភ្ញៀវជាតិ ២លាន ៧សែននាក់ និងភ្ញៀវបរទេស ២៣ម៉ឺននាក់។

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ទេសចរទាំងជាតិ និងអន្តរជាតិ ឲ្យបន្តទៅលេងកម្សាន្តនៅខេត្តជាប់មាត់សមុទ្រមួយនេះ ដែលមានទីតាំងលំហែច្រើនកន្លែង ហេដ្ឋារចនាសម្ព័ន្ធល្អ ជាពិសេសមានសន្តិសុខសុត្ថិភាព។

ខេត្តព្រះសីហនុគឺជា​គោលដៅ​ទសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ការសម្រាកចុងសប្ដាហ៍ និង​ថ្ងៃ​បុណ្យ​ទាននានា។ ​មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា ខេត្តជាប់សមុទ្រមួយនេះមានកន្លែងកម្សាន្តជា​ច្រើនសម្រាប់ឱ្យទេសចរលម្ហែអារម្មណ៍ តាមរយៈទេសភាពយ៉ាងស្រស់ត្រកាល ដូចជា ឆ្នេរអូត្រេះ, ឆ្នេរអូរឈើទាល, កោះរ៉ុង, កោះសង្សារ និងកោះពស់ ជាដើម។

កាលពី​ឆ្នាំ​២០២៥ ខេត្ត​ព្រះ​សីហនុទទួលបានភ្ញៀវទេសចរទៅកម្សាន្តចំនួនជាង ៤លាន ៧សែននាក់ កើនឡើងជាង  ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ក្នុងនោះទេសចរជាតិ មានចំនួន ៤លាន ៣សែននាក់ និងភ្ញៀវបរទេសជាង ៤១ម៉ឺននាក់៕

ទួន​ សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា