កម្ពុជាសិក្សាបទពិសោធន៍របស់ហ្វាំងឡង់ ដើម្បីបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាសិក្សាបទពិសោធន៍របស់ហ្វាំងឡង់ ដើម្បីបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិ

កម្ពុជាសិក្សាបទពិសោធន៍របស់ហ្វាំងឡង់ ដើម្បីបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិ

កម្ពុជាកំពុងបោះជំហានយ៉ាងសកម្មឆ្ពោះទៅរកការធ្វើទំនើបកម្មប្រព័ន្ធព្យាករណ៍អាកាសធាតុ និងជលសាស្ត្រជាតិ តាមរយៈការដកស្រង់បទពិសោធន៍ និងកិច្ចសហការជាមួយហ្វាំងឡង់ ដែលជាប្រទេសមានឈ្មោះល្បីលើលោកផ្នែកបច្ចេកវិទ្យាឧតុនិយម និងគ្រប់គ្រងធនធានទឹក។

Advertisement

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់ នាថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ ក្នុងទីក្រុងហែលស៊ិនគី។

ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោក Harri Pietarila នាយកសេវាកម្មបច្ចេកទេស និងក្រុមការងារនៃវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ ដើម្បីស្វែងយល់ពីបទពិសោធន៍របស់ប្រទេសនេះក្នុងវិស័យវិទ្យាសាស្ត្រឧតុនិយម ការព្យាករប្រតិបត្តិការ ការច្នៃប្រឌិតឌីជីថល និងការអភិវឌ្ឍស្ថាប័ន។

ជាពិសេស កម្ពុជាចង់ស្វែងយល់ពីរបៀបដែលវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងសេវាកម្មប្រតិបត្តិការ ដើម្បីផ្តល់ព័ត៌មានអាកាសធាតុត្រឹមត្រូវ និងអាចទុកចិត្តបាន សម្រាប់គាំទ្រដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាល និងសុវត្ថិភាពសាធារណៈ។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិ ដែលនឹងរួមបញ្ចូលទិន្នន័យរ៉ាដា ជលសាស្ត្រ ផ្កាយរណប និងការសង្កេតលើដី ដើម្បីធ្វើឱ្យប្រសើរឡើងនូវការព្យាករ ការព្រមានទុកជាមុន និងការធ្វើសេចក្ដីសម្រេចចិត្ត។ កម្ពុជាកំពុងធ្វើទំនើបកម្មសេវាឧតុនិយម និងជលសាស្ត្ររបស់ខ្លួន ដើម្បីពង្រឹងការព្យាករអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការគ្រប់គ្រងធនធានទឹក និងភាពធន់នៃអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជឿជាក់ថា វិទ្យាស្ថានឧតុនិយមហ្វាំងឡង់អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍឧតុនិយមរយៈពេលវែង និងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់កម្ពុជា។ កិច្ចពិភាក្សានាពេលនេះគឺជាឱកាសមួយដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីជំនាញបច្ចេកទេស និងស្វែងយល់ពីវិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការចាប់ផ្តើមនៃភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ និងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា