ប៉ាគីស្ថាន បដិសេធជួយដល់ការដឹកជញ្ជូនមីស៊ីលរបស់ ចិន ទៅឱ្យ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ាគីស្ថាន បដិសេធជួយដល់ការដឹកជញ្ជូនមីស៊ីលរបស់ ចិន ទៅឱ្យ អ៊ីរ៉ង់

ប៉ាគីស្ថាន បដិសេធជួយដល់ការដឹកជញ្ជូនមីស៊ីលរបស់ ចិន ទៅឱ្យ អ៊ីរ៉ង់

អ៊ីស្លាម៉ាបាត ៖ ប្រទេសប៉ាគីស្ថាន នៅថ្ងៃ ពុធ បានបដិសេធ “យ៉ាងដាច់អហង្ការ” ចំពោះរបាយការណ៍ដែលថា ទីក្រុងអ៊ីស្លាម៉ាបាត នឹងបើកផ្លូវឆ្លងកាត់សម្រាប់ការដឹកជញ្ជូនប្រព័ន្ធមីស៊ីលពាក់លើស្មាផលិតដោយប្រទេសចិន រហូតដល់ ៤០០ គ្រឿងទៅកាន់ប្រទេសអ៊ីរ៉ង់ ។

Advertisement

នាយកដ្ឋានព័ត៌មានយោធាប៉ាគីស្ថាន ហៅកាត់ ISPR បានប្រាប់ Anadolu ថា សេចក្តីរាយការណ៍ទាំងអស់នេះ គឺគ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុង ហើយការប៉ាន់ស្មានបែបនេះ ត្រូវបានបដិសេធយ៉ាងដាច់អហង្ការ ។

ប្រតិកម្មរបស់ប៉ាគីស្ថាន កើតឡើងបន្ទាប់ពីកាសែតរ៉យទ័ររាយការណ៍ថា អ៊ីរ៉ង់ត្រូវបានរំពឹងថា នឹងទទួលបានការដឹកជញ្ជូនលើកដំបូង នៃប្រព័ន្ធការពារអាកាសទាំងនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ។

កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលពាក់លើស្មានេះ មានទឹកប្រាក់ចន្លោះពី ៦០ ទៅ ៧០លានដុល្លារ ក្នុងនោះអ៊ីរ៉ង់បានទិញប្រព័ន្ធការពារដែនអាកាសបំពាក់លើស្មាប្រភេទ QW-12 និង FN-16 ចន្លោះពី ៣០០ ដល់ ៤០០គ្រឿង ។

កិច្ចព្រមព្រៀងនេះ គឺជាកិច្ចប្រឹងប្រែងមួយរបស់អ៊ីរ៉ង់ នៅក្នុងការពង្រឹងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី ចាប់តាំងពីសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក ។

ប្រភពបានឱ្យដឹងថា ក្រោមផែនការដែលបានព្រមព្រៀងដោយភាគីពាក់ព័ន្ធ ការដឹកជញ្ជូនជើងដំបូង នឹងត្រូវហោះហើរចេញពីក្រុង Urumqi ភាគខាងលិចប្រទេសចិន ហើយឆ្លងកាត់ប្រទេសប៉ាគីស្ថាន មុនពេលដឹកទៅដល់ប្រទេសអ៊ីរ៉ង់ ។

ទោះបីជាយ៉ាងណា ប្រភពមិនបានបញ្ជាក់ឱ្យច្បាស់ ថាតើការដឹកជញ្ជូនប្រព័ន្ធមីស៊ីលពាក់លើស្មាផលិតដោយប្រទេសចិននោះ នឹងឆ្លងកាត់ប្រទេសប៉ាគីស្ថាន តាមរយៈផ្លូវអាកាស ឬផ្លូវគោកនោះទេ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា