ក្រោយទស្សនកិច្ចនៅកម្ពុជា នាយក FBI សរសើរកិច្ចសហការជាមួយ​រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបណ្តាញឆបោកឆ្លងដែន និងសង្គ្រោះជនរងគ្រោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយទស្សនកិច្ចនៅកម្ពុជា នាយក FBI សរសើរកិច្ចសហការជាមួយ​រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបណ្តាញឆបោកឆ្លងដែន និងសង្គ្រោះជនរងគ្រោះ

ក្រោយទស្សនកិច្ចនៅកម្ពុជា នាយក FBI សរសើរកិច្ចសហការជាមួយ​រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបណ្តាញឆបោកឆ្លងដែន និងសង្គ្រោះជនរងគ្រោះ

នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) លោក Kash Patel បានលើកឡើងថា កម្ពុជា គឺជាដៃគូដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ក្នុងយុទ្ធនាការអន្តរជាតិប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោកតាមអនឡាញ ដែលបានធ្វើទារុណកម្មមនុស្ស លួចលុយ និងលាងលុយកខ្វក់រាប់ពាន់លានដុល្លារ ហើយកំណត់គោលដៅលើជនជាតិអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកដូចគ្នា។​
 
នៅក្នុងអត្ថបទមតិដែលចុះផ្សាយដោយ Fox News កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក Kash Patel បានបញ្ជាក់ថា ក្នុងរយៈពេល ១៥ ខែចុងក្រោយនេះ FBI បានដឹកនាំយុទ្ធនាការបង្ក្រាបបណ្តាញឆបោកអន្តរជាតិ ដោយសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ថៃ ឥណ្ឌា ឥណ្ឌូណេស៊ី និងប្រទេសដទៃទៀត ដើម្បីបិទមជ្ឈមណ្ឌលឆបោក កាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងរបស់ក្រុមឧក្រិដ្ឋជន គាស់រំលើងប្រភពហិរញ្ញវត្ថុ និងចាប់ខ្លួនមេក្លោង។
 
លោកបានសរសើរថា កិច្ចសហប្រតិបត្តិការរវាង FBI និង អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ជាក់ស្តែង នាយក FBI បានរំលឹកពីប្រតិបត្តិការប្រឆាំងក្រុមហ៊ុន Prince Holding Group កាលពីខែតុលាឆ្នាំ២០២៥ ដែលបាននាំទៅដល់ការរឹបអូសប្រាក់ Bitcoin ដែលមានតម្លៃប្រមាណ ១៥ ពាន់លានដុល្លារអាមេរិកនាពេលនោះ។ លោកអះអាងថា នេះគឺជាការរឹបអូសទ្រព្យសម្បត្តិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
 
​លោក Kash Patel បានបញ្ជាក់ថា FBI នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូ ដើម្បីបំផ្លាញមជ្ឈមណ្ឌលឆបោក កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុរបស់បណ្តាញឧក្រិដ្ឋជន និងធានាថា តំបន់អាស៊ីអាគ្នេយ៍នឹងមិនក្លាយជាទីជម្រករបស់បណ្តាញឆបោកអន្តរជាតិទៀតឡើយ។

សូមរំលឹកថា លោកនាយកទីភ្នាក់ងារ FBI Kash Patel បានមកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ។ នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត FBI និង កម្ពុជា បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរគ្រឿងញៀន និងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា៕

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា