សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់សិទ្ធិ និងសេរីភាពត្រូវមានទំនួលខុសត្រូវ និងកំណត់ដោយច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់សិទ្ធិ និងសេរីភាពត្រូវមានទំនួលខុសត្រូវ និងកំណត់ដោយច្បាប់

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់សិទ្ធិ និងសេរីភាពត្រូវមានទំនួលខុសត្រូវ និងកំណត់ដោយច្បាប់

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេស​ការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំជាដើម។
 
សម្តេចធិបតីមានប្រសាសន៍បែបនេះនៅក្នុងជំនួបជាមួយលោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់​អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ។
 
ប្រមុខដឹកនាំរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិ និងសេរីភាព ត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងស្របតាមដែនកំណត់នៃច្បាប់។ សម្ដេចបន្ថែមថា ទោះជាប្រទេសតូច ឬធំក្តី ការអនុវត្តច្បាប់ និងការលើកកម្ពស់សិទ្ធិមនុស្ស​ គឺត្រូវស្ថិតនៅក្រោមច្បាប់​ ហើយប្រទេសនីមួយៗសុទ្ធ​តែ​មានលក្ខណៈពិសេសផ្សេងៗ​ពីគ្នា។
 
នៅក្នុងជំនួបនោះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានកោតសរសើរចំពោះកម្ពុជា ដែលបានទទួលយកលិខិតូបករណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន ៨ លើ ៩ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជា ក្នុងស្មារតីស្ថាបនា ដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ។
 
លោក ថម អេនឌ្រូ (Tom Andrews) បានជម្រាប​ជូន​សម្តេច​ធិបតី​ថា​ ក្នុង​ដំណើរបំពេញបេសកកម្មការងារនេះ​ លោកបានជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់, តំណាងក្រសួងស្ថាប័ន, អង្គការសង្គមស៊ីវិល​ និងបានបំពេញទស្សនកិច្ចនៅជំរុំជនភៀសសឹក​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។
 
ពាក់ព័ន្ធបំពេញបេសកកម្មការងារនៅកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេស​ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងសរសេររបាយការ​ណ៍ ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ និង​ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកដល់ការអនុវត្ត​ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។
 
នៅក្នុងជំនួបនោះដែរ សម្ដេចក៏បានជម្រាបជូនលោក Thomas Andrews អំពីការវិវត្ត​នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយ​សន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា​ និងថៃ។
រីឯលោក Thomas Andrews បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ ​និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានផងដែរ៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា