ការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងឆាប់រហ័ស ​កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើអតិផរណាសាកល រួមទាំងកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងឆាប់រហ័ស ​កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើអតិផរណាសាកល រួមទាំងកម្ពុជា

ការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងឆាប់រហ័ស ​កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើអតិផរណាសាកល រួមទាំងកម្ពុជា

ការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងឆាប់រហ័សកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើអតិផរណាសាកល រួមទាំងកម្ពុជា ជាពិសេសចាប់ពីការផ្ទុះឡើងនៃសង្គ្រាមនៅមជ្ឈិមបូព៌ាមក បានធ្វើឲ្យអត្រាអតិផរណារួមបានកើនឡើងគួរឱ្យកត់សម្គាល់។
 
សម្រាប់អតិផរណានៅកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៦នេះ ត្រូវបានព្យាករថានឹងស្ថិតនៅកម្រិត ៤,៩ភាគរយ។ ការព្យាករនេះកើតឡើងក្នុងបរិបទដែលសេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ព្រោះតែកត្តាខាងក្រៅ និងកត្តាក្នុងស្រុក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា។
 
បើតាមធនាគារជាតិ ការកើនឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុកបានធ្វើឲ្យអត្រាអតិផរណារួមស្ទុះឡើងដល់ ៧,២ភាគរយ នៅខែឧសភា មុននឹងចុះបន្តិចមកនៅត្រឹម ៦,៨ភាគរយ ក្នុងខែមិថុនា ឆ្នាំ២០២៦។ បើតាមការព្យាកណ៍ជារួមក្នុងឆ្នាំ២០២៦នេះ អតិផរណានៅកម្ពុជាអាចនឹងស្ថិតក្នុងកម្រិត ៤,៧ភាគរយ។
 
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានបញ្ជាក់ថា នៅពេលអតិផរណាកើនឡើងកម្រិត ៤ភាគរយ ឡើងទៅនឹងអាចបង្កផលប៉ះពាល់សេដ្ឋកិច្ច ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតែម្ដង។ លោកបន្ថែមថា នៅពេលអតិផរណាកើនឡើង ក៏អាចប៉ះពាល់ដល់ការប្រកួតប្រជែងអាជីវកម្ម និងកាត់បន្ថយទំនុកចិត្តពីវិនិយោគិនបរទេសផងដែរ។
 
 
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបញ្ជាក់ថា វិបត្តិសាកល បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈ នៅតែជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលអាចនាំឲ្យមានកំណើនយឺត។
 
 
ទោះយ៉ាងណា អតិផរណានៅឆមាសទី២ ឆ្នាំ២០២៦ខាងមុខនេះ ត្រូវបានធនាគារជាតិព្យាករថានឹងចុះមកនៅត្រឹមកម្រិត ៤,៦ភាគរយ។ ការព្យាករនេះធ្វើឡើងដោយផ្អែកលើការរំពឹងថា តម្លៃប្រេងឆៅពិភពលោកនឹងថយចុះមកវិញ  សង្គ្រាមនៅមជ្ឈិមបូព៌ាធូរស្រាល ស្របពេលដែលតម្រូវការក្នុងស្រុកមិនបង្កជាសម្ពាធអតិផរណាបន្ថែមនោះទេ។
 
យោងតាមធនាគារជាតិ ជម្លោះព្រំដែនកម្ពុជា-ថៃ មិនបង្កជាសម្ពាធអតិផរណាបន្ថែមទេ ដោយសារតែទំនិញដែលធ្លាប់នាំចូលពីប្រទេសថៃ ត្រូវបានជំនួសដោយផលិតផលក្នុងស្រុក និងការនាំចូលពីប្រទេសផ្សេង៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា