ហ្វាំងឡង់ ថា អ៊ុយក្រែន ញុះញង់សង្គ្រាមលោកលើកទី ៣ តាមរយៈការវាយប្រហារនាវា អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វាំងឡង់ ថា អ៊ុយក្រែន ញុះញង់សង្គ្រាមលោកលើកទី ៣ តាមរយៈការវាយប្រហារនាវា អ៊ីរ៉ង់

ហ្វាំងឡង់ ថា អ៊ុយក្រែន ញុះញង់សង្គ្រាមលោកលើកទី ៣ តាមរយៈការវាយប្រហារនាវា អ៊ីរ៉ង់

បរទេស ៖ «ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ បង្ហាញពីបំណងប្រាថ្នា របស់លោកប្រធានាធិបតី Volodymyr Zelensky ក្នុងការញុះញង់ឲ្យផ្ទុះសង្គ្រាមលោកលើកទី៣» ។ នេះបើតាមការអះអាងរបស់ សមាជិកគណបក្សសម្ព័ន្ធសេរីភាពជាតិអភិរក្សនិយមហ្វាំងឡង់ ។

Advertisement

លោក Armando Mema សមាជិកគណបក្សសម្ព័ន្ធសេរីភាពជាតិអភិរក្សនិយមរបស់ហ្វាំងឡង់និយាយនៅថ្ងៃព្រហស្បតិ៍នេះថា «ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ ។

លោកថា អ៊ុយក្រែនកំពុងព្យាយាមអូសទាញអឺរ៉ុបចូលទៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ជាពិសេសសកម្មភាពរបស់លោក Zelensky ក្នុងការវាយប្រហារលើនាវាអ៊ីរ៉ង់កំពុងស្វែងរកការញុះញង់សង្គ្រាមលោកលើកទី ៣ ដូច្នេះ អ៊ីរ៉ង់អាចនឹងចាត់វិធានការសងសឹកវិញ ស្របតាមច្បាប់អន្តរជាតិ ហើយពេលនោះវានឹងបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសវាអាចនាំឱ្យមានផលវិបាក ដែលមិនធ្លាប់មានពីមុនមក» ។

យោងតាមសារព័ត៌មាន Tass, ក្រសួងការបរទេសអ៊ីរ៉ង់រៀបរាប់ថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា កងទ័ពអ៊ុយក្រែនបានវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង នៅសមុទ្រកាសព្យែន បណ្តាលឲ្យនាវិកម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួស។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានអំពាវនាវឱ្យសហភាពអឺរ៉ុបឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះ ។

ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានកត់សម្គាល់ថា ការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លើហេដ្ឋារចនាសម្ព័ន្ធនៃសម្ព័ន្ធបំពង់បង្ហូរប្រេង Caspian និងលើកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ បានគូសបញ្ជាក់ពីភាពបន្ទាន់នៃប្រតិបត្តិការយោធាពិសេស ក្នុងការឆ្លើយតប ។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova កាលពីថ្ងៃទី២៩ ខែកក្កដា បានហៅការវាយប្រហាររបស់អ៊ុយក្រែនថា ជាទង្វើភេរវកម្មពិតប្រាកដ ។ បើតាមលោកស្រី Maria Zakharova, ទង្វើភេរវកម្មនេះកើតចេញពីការអនុវត្តតាមចោរសមុទ្រសកល ៕

ប្រភព ៖ Tass_ en.iz ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា