អ៊ុយក្រែន ថាអាចនឹងប្រើមីស៊ីលបាលីស្ទិកផលិតក្នុងស្រុក វាយ រុស្ស៊ី អំឡុងខែកញ្ញា ខាងមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ថាអាចនឹងប្រើមីស៊ីលបាលីស្ទិកផលិតក្នុងស្រុក វាយ រុស្ស៊ី អំឡុងខែកញ្ញា ខាងមុខ

អ៊ុយក្រែន ថាអាចនឹងប្រើមីស៊ីលបាលីស្ទិកផលិតក្នុងស្រុក វាយ រុស្ស៊ី អំឡុងខែកញ្ញា ខាងមុខ

កៀវ ៖ លោក Denys Shtilerman ម្ចាស់ក្រុមហ៊ុនការពារជាតិ Fire Point និយាយថា អ៊ុយក្រែនអាចនឹងចាប់ផ្តើមប្រើប្រាស់មីស៊ីលបាលីស្ទិកផលិតក្នុងស្រុក វាយប្រហារលើកដំបូងលើរដ្ឋធានីមូស្គូ របស់ប្រទេសរុស្ស៊ី ក្នុងអំឡុងខែកញ្ញា ឬខែវិច្ឆិកាខាងមុខ ។

Advertisement

បើតាម Kyiv post, ក្រុមហ៊ុន Fire Point ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ ពោលគឺបន្ទាប់ពីរុស្ស៊ីបញ្ជូនទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែន ។ ក្រុមហ៊ុនម៉ៅការការពារជាតិខ្នាតយក្សរបស់អ៊ុយក្រែនមួយនេះ មានឯកទេសផលិតយន្តហោះដ្រូនពិឃាតចម្ងាយឆ្ងាយ FP-1 និងមីស៊ីលនាំផ្លូវ FP-5 Flamingo ។ បន្ថែមលើនេះ Fire Point ក៏បានប្រកាសពីគម្រោងផលិតមីស៊ីលបាលីស្ទិក FP-7 និង FP-9 កាលពីខែកញ្ញា ឆ្នាំ២០២៥ផងដែរ ។

ការបាញ់សាកល្បងលើកដំបូងនៃមីស៊ីលបាលីស្ទិក FP-7 ត្រូវបានបង្ហាញកាលពីខែកុម្ភៈ ។ មីស៊ីលនេះ ត្រូវបានរាយការណ៍ថា រចនាឡើងដើម្បីវាយប្រហារគោលដៅក្នុងចម្ងាយរហូតដល់ ២៥០ ទៅ ៣០០ គីឡូម៉ែត្រ ខណៈដែលមីស៊ីល FP-9 ដែលមានទំហំធំជាង ត្រូវបានគេជឿថា មានសមត្ថភាពរត់ក្នុងចម្ងាយរហូតដល់ ៨៥០ គីឡូម៉ែត្រ ។

ក្នុងបទសម្ភាសន៍ដែលចាក់ផ្សាយកាលពីថ្ងៃទី២៧ ខែកក្កដា, លោក Shtilerman និយាយថា ក្រុមហ៊ុនលោកកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការធ្វើតេស្តប្រព័ន្ធមីស៊ីលបាលីស្ទីកថ្មីមួយ ។ លោកថា នៅពេលការបាញ់សាកល្បងត្រូវបានបញ្ចប់ មីស៊ីលទាំងនេះអាចនឹងចាប់ផ្តើមយកទៅវាយប្រហារប្រឆាំងគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី ។

ប្រធានក្រុមហ៊ុន Fire Point រូបនេះ បានសង្កត់ធ្ងន់ថា កាលវិភាគសម្រាប់ដាក់ពង្រាយមីស៊ីលទាំងនេះ គឺផ្អែកលើលទ្ធផលនៃការសាកល្បងម៉ាស៊ីន រួមទាំងការធ្វើតេស្តដុតបញ្ឆេះម៉ាស៊ីនលើជើងទម្រចុងក្រោយ ។

យោងតាមការលើកឡើងរបស់លោក Shtilerman, ក្រុមហ៊ុន Fire Point មានផែនការផលិតមីស៊ីលបាលីស្ទីកថ្មីនេះ ចន្លោះពី ១០ ទៅ ២០ គ្រាប់ សម្រាប់ការបាញ់សាកល្បង ។ ក្រោយមក ការផលិតអាចនឹងកើនឡើងរហូតដល់រាប់សិបគ្រាប់ នៅពេលដែលមីស៊ីលបាលីស្ទិកនេះ ទទួលបានការចុះលេខកូដផ្លូវការ និងការអនុម័តឱ្យប្រើប្រាស់ក្នុងសមរភូមិ ៕

ប្រភព ៖ Kyiv post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា