លោក Trump ប្រកាសឈានដល់កិច្ចព្រមព្រៀងរំលាយអាវុធក្រុមហាម៉ាស និងការដកទ័ពអ៊ីស្រាអែលចេញពីហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ប្រកាសឈានដល់កិច្ចព្រមព្រៀងរំលាយអាវុធក្រុមហាម៉ាស និងការដកទ័ពអ៊ីស្រាអែលចេញពីហ្គាហ្សា

លោក Trump ប្រកាសឈានដល់កិច្ចព្រមព្រៀងរំលាយអាវុធក្រុមហាម៉ាស និងការដកទ័ពអ៊ីស្រាអែលចេញពីហ្គាហ្សា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃ ព្រហស្បតិ៍ ថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច ពាក់ព័ន្ធនឹងការរំលាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា ជាថ្នូរការដកកងកម្លាំងរបស់អ៊ីស្រាអែល ។

Advertisement

មេដឹកនាំអាមេរិករូបនេះ និយាយថា កិច្ចព្រមព្រៀង ដែលរូបលោកបានពណ៌នាថា ជាជំហាន “ប្រវត្តិសាស្ត្រ” ឆ្ពោះទៅរកសន្តិភាព និងសន្តិសុខនេះ នឹងត្រូវអនុវត្តជាដំណាក់កាលៗ ។ លោក ត្រាំ បានអះអាងតាមបណ្តាញសង្គម Truth Social ថា កិច្ចព្រមព្រៀងនេះ នឹងត្រូវអនុវត្តជាដំណាក់កាលៗយ៉ាងប្រុងប្រយ័ត្ន ។

លោក ត្រាំ បានសង្កត់ធ្ងន់ថា នៅពេលការរំលាយអាវុធត្រូវបានបញ្ចប់ កងកម្លាំងអ៊ីស្រាអែលនឹងចាប់ផ្តើមដកចេញ ហើយកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ នឹងធ្វើការជាមួយមន្រ្តីប៉ូលិសប៉ាឡេស្ទីនថ្មី ដើម្បីទទួលខុសត្រូវលើសុវត្ថិភាពរបស់តំបន់ហ្គាហ្សា សម្រាប់ប្រជាជនក្នុងតំបន់ និងប្រទេសជិតខាង ។

លោក ត្រាំ បន្ថែមថា កិច្ចព្រមព្រៀងនេះ តំណាងឱ្យការឈានទៅមុខដ៏សំខាន់ ក្នុងការអនុវត្តផែនការ ២០ ចំណុចរបស់លោកសម្រាប់តំបន់ហ្គាហ្សា ដោយលោកបានបន្ថែមថា ដែនដីនេះនឹងត្រូវគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាឡេស្ទីនថ្មី ដែលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាសន្តិភាពដឹកនាំដោយលោកផ្ទាល់ ដើម្បីជួយដល់ប្រជាជនប៉ាឡេស្ទីន ។

ទន្ទឹមគ្នា លោក ត្រាំ ក៏បានអរគុណដល់អេហ្ស៊ីប កាតា និងតួកគី ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ពួកគេ រួមជាមួយនឹងក្រុមការងារនៃរដ្ឋបាលលោក ទើបជួយឱ្យកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះអាចកើតឡើងបាន ។

សូមរម្លឹកថា សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលចាប់ផ្តើមបន្ទាប់ពីការវាយប្រហារឆ្លងដែនរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៧៣.០០០ នាក់ និងរបួសជាង ១៧៤.០០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ព្រមទាំងបានបំផ្លាញប្រហែល ៩០% នៃហេដ្ឋារចនាសម្ព័ន្ធរបស់ដែនដីមួយនេះ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា