ការលក់អាវុធរបស់ ឥណ្ឌា ទៅឱ្យ អ៊ីស្រាអែល ប្រឈមជាប់ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការលក់អាវុធរបស់ ឥណ្ឌា ទៅឱ្យ អ៊ីស្រាអែល ប្រឈមជាប់ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ហ្គាហ្សា

ការលក់អាវុធរបស់ ឥណ្ឌា ទៅឱ្យ អ៊ីស្រាអែល ប្រឈមជាប់ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ហ្គាហ្សា

ញូវដែលី ៖ អង្គការលើកលែងទោសអន្តរជាតិ ព្រមានធ្ងន់ៗថា ការលក់អាវុធរបស់ប្រទេសឥណ្ឌា ទៅឱ្យប្រទេសអ៊ីស្រាអែល អាចប្រឈមមុខនឹងការជាប់ពាក់ព័ន្ធ ក្នុងអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា ។

Advertisement

បើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ, ឥណ្ឌានៅតែបន្តផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល បើទោះបីជាមានហានិភ័យខ្ពស់ នៃការប្រើប្រាស់វា ដើម្បីប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាក៏ដោយ ។

របាយការណ៍មានចំណងជើងថា “The Supply of Weapons and Ammunition to Israel” របស់អង្គការនេះ បានទម្លាយឱ្យដឹងថា មានការដឹកជញ្ជូនអាវុធចំនួន ២.៥៩៦ លើក ក្នុងនោះរួមមានគ្រាប់រំសេវ គ្រឿងបង្គុំ និងសមាសធាតុជាច្រើនទៀត ចេញពីប្រទេសឥណ្ឌាទៅកាន់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ។

របាយការណ៍នេះបញ្ជាក់ថា ក្រុមហ៊ុនឥណ្ឌាបានផ្គត់ផ្គង់គ្រឿងបង្គុំអាវុធខ្នាតតូចចំនួន ៣៩០.៥១៦គ្រឿងសម្រាប់អាវុធកម្រិតយោធា គ្រឿងបង្គុំយុទ្ធភណ្ឌផ្ទុះចំនួន ៥៦៤.៩៧០គ្រឿង និងសមាសធាតុសម្រាប់រថយន្តយោធាចំនួន ២៩៨គ្រឿង ទៅឱ្យក្រុមហ៊ុនផ្គត់ផ្គង់អ៊ីស្រាអែល ។

យោងតាមការលើកឡើងរបស់អង្គការលើកលែងទោសអន្តរជាតិ, ក្រុមការងាររបស់ពួកគបានប្រើប្រាស់ទិន្នន័យពាណិជ្ជកម្មដឹកជញ្ជូន ដើម្បីបញ្ជាក់ពីវិធីដែលអាវុធ គ្រឿងផ្ទះ គ្រឿងបង្គុំ និងសមាសធាតុផ្សេងទៀត ត្រូវបានដឹកជញ្ជូនទៅកាន់ក្រុមហ៊ុនអ៊ីស្រាអែល ដើម្បីផ្គត់ផ្គង់ដល់កងទ័ពប្រទេសមួយនេះ ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា