វីតាល់​ បន្តពង្រឹងកេរ្តិ៍ឈ្មោះផលិតផលជាតិ លើឆាកអន្តរជាតិ តាមរយៈកិច្ចសហការជាមួយខ្សែភាពយន្ត  SPIDER-MAN: BRAND NEW DAY របស់ផលិតកម្មហូលីវូដ SONY PICTURES ENTERTAINMENT | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វីតាល់​ បន្តពង្រឹងកេរ្តិ៍ឈ្មោះផលិតផលជាតិ លើឆាកអន្តរជាតិ តាមរយៈកិច្ចសហការជាមួយខ្សែភាពយន្ត  SPIDER-MAN: BRAND NEW DAY របស់ផលិតកម្មហូលីវូដ SONY PICTURES ENTERTAINMENT

វីតាល់​ បន្តពង្រឹងកេរ្តិ៍ឈ្មោះផលិតផលជាតិ លើឆាកអន្តរជាតិ តាមរយៈកិច្ចសហការជាមួយខ្សែភាពយន្ត  SPIDER-MAN: BRAND NEW DAY របស់ផលិតកម្មហូលីវូដ SONY PICTURES ENTERTAINMENT

ភ្នំពេញ ៖ វីតាល់ បានរៀបចំព្រឹត្តិការណ៍កម្រាលព្រំពណ៌ទឹកប៊ិច សម្ពោធខ្សែភាពយន្តហូលីវូដដ៏ធំប្រចាំឆ្នាំ មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង (SPIDER-MAN: BRAND NEW DAY) ក្នុងនាមជាដៃគូផ្លូវការប្រចាំប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅនាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ជាការចាក់បញ្ចាំងមុនគេបង្អស់នៅប្រទេសកម្ពុជា ដោយអញ្ជើញភ្ញៀវកិត្តិយសប្រមាណជាង ៤០០នាក់ រួមមានថ្នាក់ដឹកនាំវីតាល់ តំណាងផលិតកម្មហូលីវូដ SONY PICTURES ENTERTAINMENT ប្រចាំប្រទេសកម្ពុជា, ក្រុមហ៊ុន វេស្ទិចមេឌាលីមីតធីត, រោងភាពយន្តលេជេន, ដៃគូសហការ, អ្នកសារព័ត៌មាន, អ្នកមានឥទ្ធិពលលើបណ្តាញសង្គម, អ្នកបង្កើតមាតិកា និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលបានរួមគ្នាបង្កើតបរិយាកាសដ៏រស់រវើកលើកម្រាលព្រំពណ៌ខៀវនាពេលល្ងាចនោះ។

Advertisement



លោកជំទាវឧកញ៉ា ឡាវ ជៀជីន ប្រធានគ្រប់គ្រងពាណិជ្ជសញ្ញា នៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍សម្ពោធខ្សែភាពយន្តធំប្រចាំឆ្នាំ មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាងឬ SPIDER-MAN: BRAND NEW DAY នាំមកជូនផ្ដាច់មុខដោយវីតាល់ ដៃគូសហការប្រចាំប្រទេសកម្ពុជា។  លោកជំទាវបន្តថា៖ លើសពីការផ្ដល់ជូននូវផលិតផលមានគុណភាព និងសុវត្ថិភាពខ្ពស់      វីតាល់ ផ្ដោតលើបទពិសោធន៍អ្នកប្រើប្រាស់ ជាពិសេសតាមរយៈយុទ្ធនាការ VITAL X SPIDER-MAN: BRAND NEW DAY ដែលកំពុងចរាចរលើទីផ្សារ មានការគាំទ្រជាខ្លាំងពីដៃគូចែកចាយ និងអ្នកប្រើប្រាស់នាពេលនេះ។

លោកជំទាវបានមានប្រសាសន៍ថា៖ ភាពជោគជ័យនៃយុទ្ធនាការ និងព្រឹត្តិការណ៍ថ្ងៃនេះ គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់       វីតាល់ ក្នុងការបន្តលើកកម្ពស់  ស្តង់ដារគុណភាព បង្កើតនវានុវត្តន៍ថ្មីៗ និងស្វែងរកឱកាសសហការជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិ ឬខ្សែភាពយន្តហូលីវូដបន្ថែមទៀត ដើម្បីនាំយកបទពិសោធន៍ថ្មីៗមកជូនអ្នកអតិថិជន និងប្រជាពលរដ្ឋខ្មែរ។



លោក ហៃ ប៊ុនម៉េង ប្រធានតំណាងស្ទូឌីយោផលិតកម្ម Sony Pictures ប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន វេស្ទិចមេឌាលីមីតធីតបានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមហ៊ុន វីតាល់ ក្នុងការផ្ដួចផ្ដើមគំនិត ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំសម្បើមនាថ្ងៃនេះ ដែលអនុញ្ញាតឱ្យអ្នកគាំទ្រ និងអតិថិជនទាំងសងខាងបានមកទស្សនាខ្សែភាពយន្តនេះមុនគេបង្អស់ ប្រចាំប្រទេសកម្ពុជា និងមុនគេមានរយៈពេលប្រមាណ ២ថ្ងៃមុនចេញ ជាផ្លូវការនៅបណ្ដាលប្រទេសមួយចំនួន ទូទាំងពិភពលោក ដែលឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរ និងការរួមចំណែកលើកកម្ពស់វិស័យកម្សាន្តនៅកម្ពុជា។

លោកបន្តថា វីតាល់ បានឆ្លងកាត់ដំណើរការជាច្រើន ទម្រាំទទួលបានសិទ្ធិកម្មសិទ្ធិបញ្ញា ក្នុងការប្រើប្រាស់រាល់រូបភាព ការផ្សព្្វផ្សាយទាំងឡាយជាផ្លូវការ ដែលមិនងាយមានក្រុមហ៊ុនផលិតផលខ្មែរណាមួយ ទទួលបានទំនុកចិត្ត និងផ្ដល់ឱកាសឱ្យទទួលបានការប្រើប្រាស់ទូលំទូលាយដូចនេះពីមុនមកទេ។

ក្នុងនាមជាកូនខ្មែរ លោកបានសម្ដែងមោទនភាពដែល វីតាល់ ក្លាយជាម៉ាកផលិតផលក្នុងស្រុកដំបូងៗ ដែលទទួលបានសិទ្ធិប្រើប្រាស់កម្មសិទ្ធិបញ្ញាផ្លូវការរបស់ SPIDER-MAN លើផលិតផល និងយុទ្ធនាការផ្សព្វផ្សាយ ស្របពេលបច្ចុប្បន្នខ្សែភាពយន្តហូលីវូដ មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង ឬ SPIDER-MAN: BRAND NEW DAY  កំពុងពេញនិយមពីមនុស្សគ្រប់ស្រទាប់វណ្ណៈពេញពិភពលោក

នេះជាកិច្ចសហការជាផ្លូវការលើកទី៣ រវាង វីតាល់ និងស្រឡាយភាពយន្តមនុស្សពីងពាង បន្ទាប់ពីឆ្នាំ២០១៩ និង២០២១ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដៃគូដ៏រឹងមាំ និងការជឿទុកចិត្តពី SONY PICTURES ENTERTAINMENT។ កិច្ចសហការនេះក៏បង្ហាញពីសក្ដានុពលរបស់ម៉ាកផលិតផលខ្មែរ ក្នុងការពង្រីកវត្តមានទៅកាន់ឆាកអន្តរជាតិ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា