អ្នករាយការណ៍ពិសេស អ.ស.ប៖ ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ នៅតែពុំទាន់អាចត្រឡប់ទៅលំនៅឋានវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នករាយការណ៍ពិសេស អ.ស.ប៖ ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ នៅតែពុំទាន់អាចត្រឡប់ទៅលំនៅឋានវិញ

អ្នករាយការណ៍ពិសេស អ.ស.ប៖ ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ នៅតែពុំទាន់អាចត្រឡប់ទៅលំនៅឋានវិញ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប)​ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថូម៉ាស់ អាន់ឌ្រូ​(Thomas Andrews) ​​បានបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរយៈ​ពេល១២ថ្ងៃនៅកម្ពុជាជាមួយនឹងទទួល​ស្គាល់ថាកម្ពុជាមានជនភៀស​សឹកជាង២ម៉ឺននាក់ពុំទាន់អាចវិលត្រឡប់ទៅផ្ទះវិញ​។លោកបានលើក​ឡើងអំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ។

Advertisement

ក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារហ៊ីម៉ាវ៉ារី នារសៀល​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់បេសកកម្ម​របស់លោក​ ,លោក ថូម៉ាស់ អាន់ឌ្រូ អ្នករាយការណ៍ពិសេសអ.ស.ប បានថ្លែង​អំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការ​ទទួលស្វាគមន៍ និងការសម្រួលឱ្យមានការចូលជួបពិភាក្សាដោយសេរី ត្រឹមត្រូវ និងគ្មានការរឹតត្បិត។លោកបន្តថា ក្នុងអំឡុង​ពេល​នៃបេសកកម្មនេះ ​លោកបានចុះពិនិត្យស្ថានភាពផ្ទាល់នៅតាមពន្ធនាគារ ជំរំជនភៀស​ខ្លួន និងតំបន់ព្រំដែន ព្រមទាំង​បាន​ជួបជជែកជាមួយភាគីពាក់​ព័ន្ធជាច្រើន រួមមាន អ្នកនយោបាយប្រឆាំង អ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន តំណាងអង្គការ​សង្គមស៊ីវិល អ្នកសារព័ត៌មាន បុគ្គលិកមនុស្សធម៌ និងអ្នកការទូត។

​​ពាក់ព័ន្ធនឹងស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីបាន​ចុះផ្ទាល់​ទៅដល់តំបន់ព្រំដែន និងជួបផ្ទាល់ជាមួយអាជ្ញាធរដែនដី ​,​ប្រជាពលរដ្ឋ​រងគ្រោះដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីការបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិដោយសារការទម្លាក់គ្រាប់បែក,
អ្នករាយ​​ការណ៍​ពិសេស​បានគូសបញ្ជាក់​អំពីសារៈសំខាន់នៃការ​គោរពច្បាប់​អន្តរជាតិដែលជាសសរស្ដម្ភដ៏សំខាន់ក្នុងការដោះ​ស្រាយជម្លោះ។លោកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់​ជាយក្រុង​ លោកបានមើលឃើញដោយផ្ទាល់នូវរបងលួសបន្លា ផ្ទះសម្បែងដែលមានស្នាមគ្រាប់ រោងជាង និងឃ្លាំងដែលខូចខាត ព្រមទាំងគ្រាប់បែកមិនទាន់ផ្ទុះផងដែរ។
 
អ្នករាយការណ៍ពិសេសបានរំលឹកថា យោងតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី ២៧ ខែធ្នូ ជនស៊ីវិល​ដែលបាត់បង់ទីលំនៅមានសិទ្ធិត្រឡប់ទៅផ្ទះ និងមុខរបរចិញ្ចឹម​ជីវិតវិញដោយសុវត្ថិភាព។ ដូច្នេះភាគីកម្ពុជា និងថៃ ត្រូវតែធ្វើការ​រួមគ្នាដើម្បីពន្លឿនដំណើរការនេះ។
 
 តំណាង អ.ស.ប រូបនេះក៏បានថ្លែងផងដែរថា ជម្លោះព្រំដែននេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់ទីលំនៅប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងបានបណ្តាលឱ្យពលករចំណាកស្រុកកម្ពុជាជាង ៩០ម៉ឺននាក់​ត្រូវត្រឡប់មកពីប្រទេសថៃវិញ ។លោកបន្ថែមថា ការបិទច្រក​ព្រំដែនបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងសហគមន៍​តាមព្រំដែនដែលពឹងផ្អែកលើពាណិជ្ជកម្ម កសិកម្ម។ វិស័យអប់រំ និងសេវាសុខាភិបាលនៅតាមតំបន់ព្រំដែនត្រូវបានរំខានយ៉ាងខ្លាំង។
 
​ អ្នករាយការណ៍ពិសេសអ.ស.ប បានបញ្ជាក់នូវការត្រៀមខ្លួនជាស្រេច​ក្នុងការធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បី​ដោះស្រាយបញ្ហា​ប្រឈមផ្នែកសិទ្ធិមនុស្សតាមរយៈការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដូចដែល​សម្តេចតេជោ ហ៊ុន សែន និងមន្ត្រី​ពាក់ព័ន្ធបានសង្កត់ធ្ងន់ ក៏ដូចជាដើម្បីស្តារស្ថិរភាព និងឱកាសសេដ្ឋកិច្ច​ជូនប្រជាពលរដ្ឋ​ឡើងវិញ។

 សូមជម្រាបថា ផ្អែកលើទិន្នន័យជាក់ស្តែង ប្រជាពលរដ្ឋកម្ពុជា​ប្រមាណ ៦៥0,០០០ នាក់ ត្រូវបានផ្លាស់ទីលំនៅ​ចេញពីតំបន់​ព្រំដែនកាលពីចុងឆ្នាំ២០២៥ក្នុងនោះ ២ម៉ឺននាក់នៅតែបន្តបាត់បង់​ទីលំនៅ និងមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន ដោយសារ​មាន​វត្តមាន​ទាហានថៃ ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ហេង សម្បត្តិ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា