ទប់សម្ពាធពហិការលែងជាប់ ផ្សារ ម៉ាក្រូ ខេត្តសៀមរាប ប្រកាសបិទទ្វារក្រោយដំណើរការបាន៧ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទប់សម្ពាធពហិការលែងជាប់ ផ្សារ ម៉ាក្រូ ខេត្តសៀមរាប ប្រកាសបិទទ្វារក្រោយដំណើរការបាន៧ឆ្នាំ

ទប់សម្ពាធពហិការលែងជាប់ ផ្សារ ម៉ាក្រូ ខេត្តសៀមរាប ប្រកាសបិទទ្វារក្រោយដំណើរការបាន៧ឆ្នាំ

ដោយសារមិនអាចទប់ទល់នឹងចរន្តពហិការទំនិញថៃតទៅមុខទៀតបាន ផ្សារ ម៉ាក្រូ សាខា ខេត្តសៀមរាប បានប្រកាស បិទទ្វារជាផ្លូវការចាប់ពីពេលនេះទៅហើយ បន្ទាប់ពីបើក ដំណើរការអាជីវកម្ម អស់រយៈពេល ៧។ផ្សារដែលមានទីតាំង លក់ សរុប ប្រមាណ ៧ ពាន់ ម៉ែត្រការ៉េនេះ បានបើកសម្ពោធកាលពីដើមឆ្នាំ២០១៩។
 
បន្ទាប់យោធាថៃបានបើកការឈ្លានពានលើបូរណភាពទឹកដីកម្ពុជា ពលរដ្ឋកម្ពុជាគ្រប់ទិសទីបាននាំគ្នាឈប់ទិញ ផលិតផលថៃ ហើយជាលទ្ធផល ក្រុមហ៊ុនថៃបានប្រកាសដកខ្លួន ឬកាត់បន្ថយអាជីវកម្មនៅកម្ពុជាជាបន្តបន្ទាប់ ដូចជាស្ថានីយ៍ ប្រេងសាំង PTT រោងភាពយន្ត Legend មី Mama រួមទាំងក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈជាច្រើនទៀត។
 
លោកបណ្ឌិត ជ័យ តិច អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានកត់សម្គាល់ពីសក្កដានុពល និងភាពវិជ្ជមានជុំវិញការដកខ្លួនរបស់ក្រុមហ៊ុនថៃចេញពីប្រទេសកម្ពុជា។
 
ខ្វូត៖«ការដកខ្លួនរបស់ក្រុមហ៊ុនថៃចេញពីកម្ពុជានេះគឺមានភាពវិជ្ជមានច្រើនជាងអវិជ្ជមាន។ មានន័យថាកម្ពុជាត្រូវពឹងផ្អែកលើខ្លួនឯង ឯករាជ្យខ្លួនឯង វិនិយោគកាន់តែច្រើនទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីផលិតនូវផលិតផលមកជំនួសផលិតផលថៃ»។
 
សូមបញ្ជាក់ថា ជម្លោះប្រដាប់អាវុធ ដែលបង្កឡើងដោយភាគីថៃ បានធ្វើឲ្យពលរដ្ឋកម្ពុជាបាត់បង់ជីវិត និងរងរបួស ជាច្រើននាក់ រួមទាំងផ្លាស់ទីលំនៅរាប់សែនគ្រួសារ ហើយក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនង ការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនផងដែរ។
 
ជាក់ស្ដែង នៅឆមាសទី១ ឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំទឹកប្រាក់ជាង ១,៣ពាន់លានដុល្លារ បានធ្លាក់ចុះជាង ៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

Advertisement

ខន ណារី AMS 

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា