ក្រុមហ៊ុនចិនដ៏ធំមួយបើករោងចក្រផលិតឧស្ម័នពីខ្យល់ដំបូងគេនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនចិនដ៏ធំមួយបើករោងចក្រផលិតឧស្ម័នពីខ្យល់ដំបូងគេនៅកម្ពុជា

ក្រុមហ៊ុនចិនដ៏ធំមួយបើករោងចក្រផលិតឧស្ម័នពីខ្យល់ដំបូងគេនៅកម្ពុជា

ក្រុមហ៊ុនចិន JINDING AIR LIQUEFACTION (CAMBODIA) បានវិនិយោគបង្កើតរោងចក្រផលិតឧស្ម័នទាញចេញពីខ្យល់ដំបូងគេនៅកម្ពុជា ដោយជ្រើសរើសខេត្តកំពង់ស្ពឺ គឺជាទីតាំងផលិត និងគ្រោងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី២ ខែសីហា ខាងមុខ។
 
គម្រោងនេះ ត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលឧស្ម័នពីបរទេស និងផ្គត់ផ្គង់តម្រូវការក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសុខាភិបាល។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
 
ក្នុងជំនួបជាមួយឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោក Chen Zonghui នាយកក្រុមហ៊ុន JINDING AIR LIQUEFACTION (CAMBODIA) បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានវិនិយោគលើការផលិតឧស្ម័នអ៊ីដ្រូសែន កាបូន និងអុកស៊ីសែន ដោយប្រើខ្យល់បរិយាកាសធម្មជាតិជាវត្ថុធាតុដើមសំខាន់។ ឧស្ម័នទាំងនេះនឹងត្រូវផ្គត់ផ្គង់ដល់វិស័យសំខាន់ៗចំនួន៣ រួមមានវិស័យឧស្សាហកម្ម កសិកម្ម និងសុខាភិបាល។
 
បើតាម លោក Chen Zonghui កន្លងមក កម្ពុជាបាន នាំចូលឧស្ម័នទាំងនេះពីប្រទេសជិតខាង ប៉ុន្តែ ក្រោយរោងចក្រដំណើរការ ក្រុមហ៊ុននឹងអាចផលិតក្នុងស្រុកក្នុងបរិមាណធំ ដើម្បីធានាការផ្គត់ផ្គង់តម្រូវការទូទាំងប្រទេស។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានផែនការនាំចេញផលិតផលទៅកាន់ទីផ្សារបរទេសនៅឆ្នាំក្រោយផងដែរ។
 
នាយកក្រុមហ៊ុនចិនខាងលើនេះ បានគូសបញ្ជាក់ទៀតថា មូលហេតុដែលក្រុមហ៊ុនជ្រើសយកខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅ ព្រោះកំពង់ស្ពឺមានសក្តានុពលសំបូរបែប ជាទីតាំងភូមិសាស្ត្រអំណោយផលដល់ការដឹកជញ្ជូន និងមានកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់បម្រើដល់ដំណើរការផលិតកម្ម និងមានសុខសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកវិនិយោគទុន៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា