ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេសចំនួន ១២០រូប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេសចំនួន ១២០រូប

ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេសចំនួន ១២០រូប

​ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក.ប.ទ. បានអញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន១២០រូប ដែលបន្តការសិក្សានៅប្រទេសជប៉ុន ប្រទេសហុងគ្រី សាធារណរដ្ឋឆែក សហភាពអឺរ៉ុប ប្រទេសកូរ៉េ និងប្រទេសបារាំង ដើម្បីផ្តល់អនុសាសន៍ជូននិស្សិត មុននឹងចេញទៅបន្តការសិក្សានាពេលខាងមុខ។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់លើវិស័យក្រោមសមត្ថកិច្ចរបស់ក្រសួង ការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល គំនិតផ្តួចផ្តើមរៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ដែលនឹងបន្តការសិក្សានៅក្រៅប្រទេសឱ្យខិតខំក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធល្អៗ ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផង ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត។

Advertisement

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា