ជប៉ុន បាញ់មីស៊ីល Tomahawk ហោះឆ្ងាយដល់ ២,៥០០ គីឡូម៉ែត្រលើកដំបូង, កូរ៉េខាងជើងថា សង្គ្រាមឧបទ្វីបជិតមកដល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន បាញ់មីស៊ីល Tomahawk ហោះឆ្ងាយដល់ ២,៥០០ គីឡូម៉ែត្រលើកដំបូង, កូរ៉េខាងជើងថា សង្គ្រាមឧបទ្វីបជិតមកដល់

ជប៉ុន បាញ់មីស៊ីល Tomahawk ហោះឆ្ងាយដល់ ២,៥០០ គីឡូម៉ែត្រលើកដំបូង, កូរ៉េខាងជើងថា សង្គ្រាមឧបទ្វីបជិតមកដល់

តូក្យូ ៖ ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសពីការសាកល្បងបាញ់បង្ហោះមីស៊ីលអាមេរិក Tomahawk ជាលើកដំបូងចេញពីនាវាពិឃាតប្រភេទ Aegis ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

Advertisement

បើតាម sbs news, Tomahawk គឺជាមីស៊ីលនាំផ្លូវដែលអាចហោះហើរក្នុងរយៈចម្ងាយពី ១,៦០០ ទៅ ២,៥០០ គីឡូម៉ែត្រ ។ រយៈចម្ងាយនេះ អាចធ្វើឲ្យមីស៊ីល Tomahawk វាយប្រហារដល់គោលដៅក្នុងប្រទេសកូរ៉េខាងជើង ចិន និងរុស្ស៊ី ។

បន្ទាប់ពីការបាញ់មីស៊ីល Tomahawk នៅតំបន់ប៉ាស៊ីហ្វិក បាន១ថ្ងៃ, កូរ៉េខាងជើង បានចេញមុខព្រមានថា សង្គ្រាមឧបទ្វីបកូរ៉េជិតផ្ទុះឡើងហើយ ព្រោះទីក្រុងវ៉ាស៊ីនតោនបានបញ្ជ្រាបកម្លាំងយោធាក្នុងតំបន់កាន់តែរីកធំឡើង ។

បើតាមអត្ថបទវិចារណកថាមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ បានរិះគន់ការបង្កើនសមត្ថភាពរបស់បញ្ជាការដ្ឋានកងទ័ពអាមេរិក ប្រចាំនៅជប៉ុន ដោយព្រមានថា ការប៉ះទង្គិចគ្នានៅលើឧបទ្វីបកូរ៉េ គឺជារឿងដែលនឹងត្រូវកើតឡើងជាក់ជាមិនខាន ដោយគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មិនមែនគ្រាន់តែជាលទ្ធភាពដែលអាចកើតមាននោះទេ ។

អត្ថបទនោះលើកឡើងថា ការបង្កើនចំនួនកងទ័ពនៅទីបញ្ជាការកងទ័ពអាមេរិកប្រចាំនៅជប៉ុន បង្ហាញថា បញ្ជាការដ្ឋាននេះកំពុងប្រែខ្លួនទៅជា «បញ្ជាការដ្ឋានសម្រាប់ធ្វើសង្គ្រាម» ពេញលេញមួយ ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងរៀបចំកងកម្លាំងស្វ័យការពារជប៉ុន សម្រាប់ការប៉ះទង្គិចគ្នា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

នេះគឺជាអត្ថបទរបស់ KCNA ទី ៤ ហើយក្នុងខែកក្កដានេះដែលរិះគន់សហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង ។ ជាមួយគ្នានេះ មន្ត្រីទីក្រុងព្យុងយ៉ាងក៏បានធ្វើសេចក្តីថ្លែងការណ៍ជាច្រើនលើក ដោយថ្កោលទោសកិច្ចសហប្រតិបត្តិការយោធារបស់សម្ព័ន្ធមិត្ត និងអ្វីដែលទីក្រុងព្យុងយ៉ាងហៅថា គោលនយោបាយ បង្កឲ្យមានអរិភាព ៕

ប្រភព ៖ straitstimes_ sbs news ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា