បារាំងប្រកាសត្រៀមខ្លួន​ពង្រឹងវិស័យការពារជាតិ និង នុយក្លេអ៊ែរ ជាមួយហ្វីលីពីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំងប្រកាសត្រៀមខ្លួន​ពង្រឹងវិស័យការពារជាតិ និង នុយក្លេអ៊ែរ ជាមួយហ្វីលីពីន

បារាំងប្រកាសត្រៀមខ្លួន​ពង្រឹងវិស័យការពារជាតិ និង នុយក្លេអ៊ែរ ជាមួយហ្វីលីពីន

ម៉ានីល ៖ «ប្រទេសបារាំងមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និង អាចសហការលើវិស័យ​នុយក្លេអ៊ែរ ជាមួយហ្វីលីពីន»។ នេះគឺជាការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍។

Advertisement

លោកស្រី Marie Fontanel ឯកអគ្គរដ្ឋទូតដែលនឹងបញ្ចប់អាណត្តិការងារ បានប្រាប់អ្នកសារព័ត៌មានថា បារាំងមានឧស្សាហកម្មការពារជាតិដ៏ទូលំទូលាយ និងអាចពឹងផ្អែកបាន ដើម្បីជួយគាំទ្រដល់ប្រទេសហ្វីលីពីន ប្រសិនបើទីក្រុងម៉ានីលសម្រេចចិត្តទិញសម្ភារៈ ឬ ឧបករណ៍យោធាបន្ថែមទៀត។

លើសពីនេះ ប្រទេសបារាំងក៏ត្រៀមខ្លួនរួចរាល់ ក្នុងការចែករំលែកបទពិសោធន៍ដ៏ទូលំទូលាយរបស់ខ្លួន លើវិស័យ​នុយក្លេអ៊ែរផងដែរ ខណៈដែលប្រទេសហ្វីលីពីនកំពុងសិក្សាស្វែងយល់អំពីវិស័យមួយនេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រថាមពលរយៈពេលវែងរបស់ខ្លួន។

បើតាម abs-cbn, ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតបារាំងប្រចាំហ្វីលីពីន បានធ្វើឡើង នៅប៉ុន្មានថ្ងៃបន្ទាប់ពី លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន បានលើកឡើងថា វាដល់ពេលហើយដែលប្រទេសរបស់លោកត្រូវសិក្សាស្វែងយល់អំពីថាមពលនុយក្លេអ៊ែរ ហើយ លោកក៏បានលើកឡើងអំពីការការពារសិទ្ធិ និងទឹកដីរបស់ប្រទេសជាតិផងដែរ។

ហ្វីលីពីន និង បារាំងបានពង្រីកទំនាក់ទំនងផ្នែកការពារជាតិយ៉ាងខ្លាំងរួចទៅហើយ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «ស្ថានភាពកងកម្លាំងដែលមកបំពេញទស្សនកិច្ច» ហៅកាត់ SOVFA នៅទីក្រុងប៉ារីស កាលពីខែមីនា ឆ្នាំមុន។

កិច្ចព្រមព្រៀងនេះផ្តល់នូវក្របខ័ណ្ឌសម្រាប់កម្លាំងយោធានៃប្រទេសទាំងពីរ ក្នុងការប្រតិបត្តិការនៅលើទឹកដីរបស់គ្នា ទៅវិញទៅមក ផងដែរ៕

ប្រភព abs-cbn ៖ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា