ចិន បំពាក់មីស៊ីលលឿនជាងសំឡេង ៦ ដង ដល់នាវាពិឃាតទម្ងន់ ៧,៥០០ តោន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន បំពាក់មីស៊ីលលឿនជាងសំឡេង ៦ ដង ដល់នាវាពិឃាតទម្ងន់ ៧,៥០០ តោន

ចិន បំពាក់មីស៊ីលលឿនជាងសំឡេង ៦ ដង ដល់នាវាពិឃាតទម្ងន់ ៧,៥០០ តោន

ប៉េកាំង ៖ ប្រទេសចិនបានចាប់បំពាក់មីស៊ីល YJ-20 ដែលអាចរត់ទម្លុះមេឃក្នុងល្បឿនលឿនជាងសំឡេង ៦ ដង ទៅដល់នាវាចម្បាំង Type 052D ដែលមានទម្ងន់ ៧,៥០០ តោន ។

បើតាម Interesting engineering, មីស៊ីល YJ-20 អាចហោះក្នុងចម្ងាយពី ១,៥០០ ទៅ ២,០០០ គីឡូម៉ែត្រ ។ វាត្រូវបានគេជឿថា អាចរត់ក្នុងល្បឿនលឿនជាងសំឡេង ៦ដង ហើយអាចបង្កើនល្បឿនលឿនជាងសំឡេងរហូតដល់ ១០ ដង បន្ទាប់ពីការធ្វើទំនើបកម្មរួច ដែលធ្វើឱ្យវាក្លាយជាមីស៊ីលប្រឆាំងនាវាដែលបាញ់ចេញពីនាវាលឿនបំផុតមួយក្នុងពិភពលោក ។

Advertisement

មីស៊ីល YJ-20 ពីមុនមក ត្រូវបានគេឃើញបំពាក់តែនៅលើនាវាចម្បាំងធុនធ្ងន់ Type 055 មានទម្ងន់ ១៣,០០០ តោនប៉ុណ្ណោះ ប៉ុន្តែការបង្ហាញចុងក្រោយនេះបញ្ជាក់ថា វាក៏អាចបំពាក់ និងបាញ់ចេញពីនាវាពិឃាតធុនស្រាល Type 052D មានទម្ងន់ត្រឹមតែ ៧,៥០០ តោនផងដែរ ៕

ប្រទេសមហាយក្សនៅអាស៊ីមួយនេះ បានដាក់ដំណើរការនាវាពិឃាតធុនស្រាល Type 052D ប្រហែល ៣៥ គ្រឿង ។ ការនេះធ្វើឱ្យមីស៊ីលប្រឆាំងនាវា YJ-20 ក្លាយជាការគំរាមកំហែងកាន់តែទូលំទូលាយនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ។

អ្នកជំនាញនិយាយថា ការបំពាក់មីស៊ីល YJ-20 ដល់នាវាពិឃាត នឹងបង្កផលវិបាកសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងការទប់ទល់ជាមួយនាវាប្រយុទ្ធរបស់ចិន ក៏ដូចជាការពារនាវាផ្ទុកយន្តហោះចម្បាំង ក្នុងអំឡុងពេលផ្ទុះសង្គ្រាម ៕

ប្រភព ៖ Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា