រថយន្ត GAC S7 PHEV i4WD ស៊េរីឆ្នាំ2026 ជាមួយរូបរាងដ៏ស្រស់ស្អាត បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រថយន្ត GAC S7 PHEV i4WD ស៊េរីឆ្នាំ2026 ជាមួយរូបរាងដ៏ស្រស់ស្អាត បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា

រថយន្ត GAC S7 PHEV i4WD ស៊េរីឆ្នាំ2026 ជាមួយរូបរាងដ៏ស្រស់ស្អាត បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា

រថយន្តប្រណិត GAC S7 PHEV i4WD ស៊េរីឆ្នាំ2026 ដែលមានរូបរាងដ៏ស្រស់ស្អាត រចនាបថបែបអនាគត និងបច្ចេកវិទ្យាឆ្លាតវៃ​ ត្រូវបានសម្ភោធដាក់លក់ជាផ្លូវការនៅកម្ពុជា កាលពីរាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

លោក ប៉ែន ពិសិដ្ឋ នាយកប្រតិបត្តិការនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. មានប្រសាសន៍ថា ការនាំយកនូវរថយន្ត GAC S7 PHEV i4WD ស៊េរីឆ្នាំ2026មកកាន់ទីផ្សារកម្ពុជា គឺជាជំហានថ្មីនេះ បានឆ្លុះបញ្ចាំងពីសក្តានុពល រួមទាំងឱកាសពង្រីកចំណែកទីផ្សារកាន់តែចាក់ជ្រៅជាងមុន តាមរយៈប្រណីតភាព រចនាបថបែបអនាគត បច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត GAC S7 លើសពីរថយន្ត SUV ទូទៅធម្មតា។

លោក ហៃ ពុទ្ធារតន៍ ប្រធានផ្នែកលក់ នៃក្រុមហ៊ុន GAC Cambodia បានមានប្រសាសន៍ថា អ្វីដែលជំរុញឱ្យក្រុមហ៊ុនសម្រចចិត្តនាំយករថយន្ត GAC S7 PHEV i4WDមកលក់នៅកម្ពុជា ដោយសារតែក្រុមហ៊ុនផ្ទាល់បានសម្លឹងឃើញទីផ្សាររថយន្តនៅកម្ពុជាកំពុងតែមានកំណើនអ្នកប្រើប្រាស់ច្រើនជាប្រភេទរថយន្តថ្មី ហើយបច្ចុប្បន្ននៅកម្ពុជាគឺមានការគាំទ្រប្រើប្រាស់ GAC ច្រើន។ ហេតុនេះហើយវាជាឱកាសមួយនៃការបង្ហាញខ្លួនជាមួយរថយន្ត GAC S7 PHEV i4WD ស៊េរីឆ្នាំ2026 ដែលជាម៉ូឌែលថ្មីនិងទំនើបទាន់សម័យជាមួយនិងតម្លៃសមរម្យសម្រាប់ពលរដ្ឋខ្មែរទិញយកទៅប្រើប្រាស់។

រថយន្ត GAC S7 រចនាឡើងបង្ហាញពីភាពទាន់សម័យ ទាក់ទាញបែបអនាគត (Futuristic) តាមរយៈចង្កៀងផ្នែកខាងមុខ បង្គុំដោយគ្រាប់អំពូលតូចៗចំនួន 2618គ្រាប់ ផ្តល់ឲ្យរថយន្តអាចផ្លាស់ប្តូរចលនាកែវភ្នែករបស់ចង្កៀង ពិសេសក៏អាចកែសម្រួលដាក់អក្សរបានផងដែរ។ ជាពិសេស ការប្រើប្រាស់រថយន្តកាន់តែសន្សំសំចៃ ដោយម៉ាស៊ីនដំណើរការដោយបច្ចេកវិទ្យា AI សន្សំសំចៃ ឆ្លាតវៃ និងងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ ជាក់ស្តែងការធ្វើដំណើរជាមួយមុខងារ សាំង + អគ្គិសនី (PHEV) អាចបើកបរបានចម្ងាយដល់ទៅ 1020 Km (CLTC) ឬចំណាយ 1.3L ទៅ 1.8L/100Km រីឯការប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ 150Km ជាមួយនឹងការសាកថ្មពី 30%-80% ចំណាយថេរៈវេលាត្រឹមតែ 18នាទីប៉ុណ្ណោះ។

រថយន្តធានាបាននូវការធ្វើដំណើរប្រកបដោយផាសុខភាព ក៏ព្រោះតែវិស្វករ GAC បានគិតគូយ៉ាងល្អិតល្អន់ ដោយរចនាតួរថយន្តនេះឡើងមានវិមាត្រវែង ជាមួយបណ្តោយ 4900mm ទទឹង 1950mm កម្ពស់ 1780mm គម្លាតកង់មុខទៅកង់ក្រោយ 2880mm ឯយ៉ាន់កង់់ដ៏ស្រស់ស្អាតទំហំ 20-inch កាន់តែលើកសម្រស់ និងផ្តល់បទពិសោធន៍ធ្វើដំណើរកាន់តែអស្ចារ្យ។

ងាកមកផ្នែកខាងក្នុងឯណោះវិញ រថយន្តប្រើប្រាស់ប្រភេទស្បែកប្រណីត Ultra-Soft NAPPA Leather រីឯកៅអីទាំងផ្នែកខាងមុខ និងខាងក្រោយ ប្រើប្រាស់ជាប្រភេទកៅអីចុចអេឡិចត្រូនិច មុខងារម៉ាស្ស៉ា ទម្រជើង ខ្នើយកល់ដ៏ទន់ល្មើយ ពិសេសនៅកៅអីជួរទីពីរអាចកាច់ផ្តេក ដោយស្វ័យប្រវត្តិបានដូចគ្នា។

ជាងនេះទៀតនោះ រថយន្តមានប្រព័ន្ធបំពងសំឡេងយ៉ាងធ្ងន់រណ្តំ ADiGO SOUND PRO AUDIO SYSTEM ចំនួន 22គ្រាប់ ក្នុងនោះក៏មានបំពាក់ភ្ជាប់លើកៅអីអ្នកបើកបរផងដែរ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយមុខងារApple CarPlay & Android Auto អេក្រង់កុងទ័រ 8.88-inch អេក្រង់កម្សាន្ត 15.6-inch រួមទាំងមុខងារសាកថ្មឥតខ្សែ (Wireless Charge) ។

កាន់តែពិសេសសម្រាប់អ្នកប្រើប្រាស់ GAC S7 បានបំពាក់មុខងារជំនួយការបើកបរដ៏សម្បូរបែប រួមមានប្រព័ន្ធកំណត់ល្បឿនតាមរថយន្តខាងមុខ (ACC) ប្រព័ន្ធផ្តល់ដំណឹងអំពីឧបសគ្គនៃផ្នែកខាងមុខ (FCW) ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់ (AEB) ប្រព័ន្ធចាប់សញ្ញានៃការវ៉ាជែង (BSD) ប្រព័ន្ធផ្តល់ដំណឹងពេលបើកទ្វារ (DOW) ប្រព័ន្ធរក្សារថយន្តស្ថិតនៅក្នុងគន្លងត្រឹមត្រូវ (ELKA) ប្រព័ន្ធផ្តល់ដំណឹងពេលថយក្រោយ (RCTA) ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ (FAPA) និងកាំមេរ៉ាកម្រិត 540 degree ជាដើម។

សូមជម្រាបថា រថយន្ត GAC S7 PHEV i4WD ស៊េរីថ្មីឆ្នាំ2026 ប្រភេទ Global Version ! ក្រុមហ៊ុនផ្លូវការ GAC Cambodia បានផ្តល់ជូននូវ 2ជម្រើសសម្រាប់អតិថិជននោះគឺ Option Max និង Option Ultra ដែលសុទ្ធសឹងជាប្រភេទរថយន្តប្រើប្រាស់ប៉ុងពីរ i4WD ដូចគ្នា បន្ថែមពីនោះអតិថិជននឹងទទួលបានការធានាផ្លូវការចេញពីរោងចក្រ និងមានរយៈពេលវែងរហូតដល់ 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ។ សម្រាប់ជម្រើស Option Max មានតម្លៃ $43,000 រីឯជម្រើស Option Ultra មានតម្លៃ $47,000៕

រូបភាព ជីម ភារ៉ា
អត្ថបទក្រុមហ៊ុន

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា