អ្នករាយការណ៍ពិសេស UN រំជួលចិត្តនៅពេលស្តាប់ការរៀបរាប់របស់ជនភៀសសឹកកម្ពុជាអំពីស្ថានភាពគួរឱ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នករាយការណ៍ពិសេស UN រំជួលចិត្តនៅពេលស្តាប់ការរៀបរាប់របស់ជនភៀសសឹកកម្ពុជាអំពីស្ថានភាពគួរឱ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែក

អ្នករាយការណ៍ពិសេស UN រំជួលចិត្តនៅពេលស្តាប់ការរៀបរាប់របស់ជនភៀសសឹកកម្ពុជាអំពីស្ថានភាពគួរឱ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែក

លោក ថម អែនឌ្រូស អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានបញ្ជាក់ថា អ្វីដែលធ្វើឱ្យខ្ញុំរំជួលចិត្តបំផុតនោះ គឺខ្ញុំបានជួបសន្ទនាជាមួយគ្រួសាររងគ្រោះ ដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីការបាត់បង់របស់ពួកគេ ក្នុងនោះស្ត្រីជាម្តាយជាច្រើនរូបបានរៀបរាប់អំពីស្ថានភាពគួរឱ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែក និងអារម្មណ៍ខ្លោចផ្សាពេលឃើញផ្ទះសម្បែងរបស់ខ្លួន ត្រូវបានគ្រឿងចក្រឈូសឆាយបំផ្លាញរាបដល់ដី។ ការបញ្ជាក់នេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

អ្នករាយការណ៍ពិសេសបានបន្តថា លោកបានធ្វើដំណើរទៅកាន់ព្រំដែន ដើម្បីមើលឱ្យឃើញផ្ទាល់ភ្នែកនូវផលប៉ះពាល់នៃជម្លោះ និង ដើម្បីជួបជាមួយប្រជាពលរដ្ឋរងគ្រោះ។ បន្ទាប់ពីបានជួបពិភាក្សាជាមួយអភិបាលខេត្តបន្ទាយមានជ័យ និងទទួលបានការបកស្រាយយ៉ាងសព្វជ្រុងជ្រោយរួចមក ខ្ញុំបានទៅទស្សនកិច្ចជុំរុំជាលំនៅ បណ្តោះអាសន្នដែលបានរៀបចំសាងសង់ដោយអាជ្ញាធរកម្ពុជា ហើយបានសង្កេតមើលសកម្មភាពរបស់កុមារៗដែលកំពុងឈរតម្រង់ជួររង់ចាំទទួលអាហារពេលព្រឹកពីកម្មវិធីផ្តល់អាហាររបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP)។

លោក ថម អែនឌ្រូស បានបញ្ជាក់ថា អ្វីដែលធ្វើឱ្យខ្ញុំរំជួលចិត្តបំផុតនោះ គឺខ្ញុំបានជួបសន្ទនាជាមួយគ្រួសាររងគ្រោះ ដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីការបាត់បង់របស់ពួកគេ ក្នុងនោះស្ត្រីជាម្តាយជាច្រើនរូបបានរៀបរាប់អំពីស្ថានភាពគួរឱ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែក និងអារម្មណ៍ខ្លោចផ្សាពេលឃើញផ្ទះសម្បែងរបស់ខ្លួន ត្រូវបានគ្រឿងចក្រឈូសឆាយបំផ្លាញរាបដល់ដី។ ប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ ៦៥០ ០០០ នាក់ ត្រូវបានភៀសសឹកនៅតាមតំបន់ព្រំដែន កាលពីចុងឆ្នាំកន្លងទៅ ហើយក្នុងនោះ ប្រជាជនជាង ២០ ០០០ នាក់ នៅតែមិនទាន់អាចវិលត្រឡប់ ទៅវិញបាននៅឡើយ។ ខ្ញុំបាននិយាយជាមួយប្រជាពលរដ្ឋស៊ីវិល ហើយពួកគាត់បានប្រាប់ខ្ញុំថា ពួក គាត់មិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបានទេ ដោយសារតែភូមិ និងទីប្រជុំជននានាដែលពួកគាត់ ធ្លាប់រស់ គឺមានទាហានថៃកាន់កាប់។

ខ្ញុំបានធ្វើដំណើរទៅដល់អតីតទីប្រជុំជនជាយដែនមួយហើយ បានមើលឃើញរបាំង និងលួសបន្លា ដែលគេបានដាក់ដើម្បីរារាំងប្រជាពលរដ្ឋ រួមទាំងប្រជាជនដែលខ្ញុំ បានជួបសន្ទនាជាមួយផង មិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញបាន។ ខ្ញុំបានឃើញ ផ្ទះដែលមានស្នាមធ្លុះធ្លាយដោយសារគ្រាប់កាំភ្លើង សិប្បកម្ម និងឃ្លាំងស្តុកទំនិញដែលបានខូចខាត ហើយថែមទាំងបានឃើញគ្រាប់ផ្លោងមិនទាន់ផ្ទុះមួយគ្រាប់នៅក្នុងគំនរសំណង់បែកបាក់ទាំងនោះទៀតផង។

យោងតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់ទៅ កាន់ផ្ទះសម្បែងរបស់ពួកគាត់វិញ។ កិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ រវាង ប្រទេសថៃ និងប្រទេសកម្ពុជា បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋស៊ីវិលត្រូវតែទទួលបានការ អនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងមុខរបរចិញ្ចឹមជីវិតរបស់ពួកគេវិញដោយសុវត្ថិភាព និង គ្មានការរារាំង។ ហេតុនេះ ជាការចាំបាច់ណាស់ដែលប្រទេសថៃ និងកម្ពុជា ត្រូវធ្វើការរួមគ្នា ដើម្បីព ន្លឿនការវិលត្រឡប់ទៅផ្ទះវិញជូនប្រជាពលរដ្ឋទាំងនោះ។ ពួកគេត្រូវការវិលត្រឡប់ទៅផ្ទះវិញ ហើយ ពួកគេសក្តិសមនឹងវិលត្រឡប់ទៅផ្ទះរបស់ខ្លួនឯងវិញបាន។

កង្វល់ផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះនេះ មិនមែនមានត្រឹមតែរឿងការជម្លៀសប្រជាពលរដ្ឋ នោះទេ។ ប្រជាពលរដ្ឋរស់នៅក្នុងទីតាំងបណ្តោះអាសន្ន បានប្រាប់ខ្ញុំថា ពួកគេបានបាត់បង់ការងារ និង ទ្រព្យសម្បត្តិ ហើយកំពុងព្រួយបារម្ភយ៉ាងខ្លាំង ថាតើត្រូវរកស៊ីចិញ្ចឹមគ្រួសារដោយរបៀបណា។ ពលករ ចំណាកស្រុកកម្ពុជាជាង ៩០០ ០០០ នាក់ បានវិលត្រឡប់មកពីប្រទេសថៃវិញ។ ជំនាញវិជ្ជាជីវៈរបស់ ពួកគេ មិនស៊ីគ្នាទៅនឹងតម្រូវការសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាឡើយ ហើយពលករជាច្រើន នៅមិន ទាន់មានការងារធ្វើនៅឡើយ។ ការបិទច្រកទ្វារព្រំដែនបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជាជា និងសហគមន៍នៅតាមព្រំដែនដែលពឹងផ្អែកលើការជួញដូរកសិផល និងទំនិញផ្សេងៗ។ វិស័យអប់រំ ការថែទាំសុខភាព និងសេវាផ្សេងៗនៅតាមបណ្តោយព្រំដែនបានរងការរំខានយ៉ាងធ្ងន់ធ្ងរ។

ខ្ញុំមានឆន្ទៈ ហើយបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយទាំងរាជរដ្ឋាភិបាលកម្ពុជា និងរាជ រដ្ឋាភិបាលថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះនេះ។ ខ្ញុំ សូមសង្កត់ ធ្ងន់ជាពិសេសថា ការដោះស្រាយជម្លោះនេះឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី គឺពិតជាមានសារៈ សំខាន់ខ្លាំងណាស់ ដើម្បីឱ្យប្រជាជនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ និងរស់នៅក្នុង បរិយាកាសដែលមានស្ថិរភាព និងសុវត្ថិភាព និងអាចចាប់យកឱកាសសេដ្ឋកិច្ចពីពាណិជ្ជកម្មតាមព្រំដែន។

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងមន្ត្រីជាច្រើនរូបទៀត បានគូសបញ្ជាក់ប្រាប់ខ្ញុំ អំពីសារៈសំខាន់នៃការពឹងផ្អែកលើច្បាប់អន្តរជាតិដើម្បីដោះស្រាយវិបត្តិ។ ខ្ញុំយល់ស្រប ហើយខ្ញុំក៏ជឿ ជាក់យ៉ាងមុតមាំ និងស្នើឱ្យមានការយកចិត្តទុកដាក់ដូចគ្នានេះផងដែរចំពោះការអនុវត្តច្បាប់អន្តរជាតិ ដើម្បីដោះស្រាយកង្វល់ផ្នែកសិទ្ធិមនុស្សនៅក្នុងប្រទេសផងដែរ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា