អាជ្ញាធរជាតិអប្សរា បិទចរាចរណ៍បណ្ដោះអាសន្នក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរា បិទចរាចរណ៍បណ្ដោះអាសន្នក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១

អាជ្ញាធរជាតិអប្សរា បិទចរាចរណ៍បណ្ដោះអាសន្នក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១

អាជ្ញាធរជាតិអប្សរា នឹងធ្វើការបិទចរាចរណ៍បណ្ដោះអាសន្ននៅតាមតំបន់មួយចំនួនក្នុងតំបន់អង្គរ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១។
 
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណតំបន់រមណីយដ្ឋានអង្គរ។ ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីអត្តពលិកជាតិ និងអន្តរជាតិប្រមាណ ៦,០០០នាក់។
 
អាជ្ញាធរជាតិអប្សរា នឹងធ្វើការបិទចរាចរណ៍បណ្តោះអាសន្ននៅតាមទីតាំងមួយចំនួន ចាប់ពីម៉ោង ៤:០០ ព្រឹក ដល់ម៉ោង ១១:០០ ថ្ងៃត្រង់ ដើម្បីធានាឱ្យការរៀបចំពិធីរត់ប្រណាំងនេះប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់ ។ ក្នុងនោះ ការធ្វើចរាចរណ៍ និងការចូលទស្សនាថ្ងៃរះសម្រាប់ភ្ញៀវទេសចរតាមច្រកខាងលិចប្រាសាទអង្គរវត្តនឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ដោយភ្ញៀវទេសចរទាំងអស់អាចអញ្ជើញទៅទស្សនាថ្ងៃរះជាធម្មតានៅតាមច្រកខាងកើតប្រាសាទអង្គរវត្តជំនួសវិញ។
 
ទន្ទឹមនឹងនេះ ការធ្វើចរាចរណ៍តាមដងផ្លូវចាប់ពីចំណុចផ្លូវកែងចំបក់កំណប់ ឆ្ពោះទៅមុខប្រាសាទអង្គរវត្ត ឆ្លងកាត់ខ្លោងទ្វារទន្លេអុំ រហូតដល់ចំណុចខ្លោងទ្វារដីឆ្នាំង ក៏នឹងត្រូវបិទផ្អាកក្នុងថិរវេលាដដែលនេះផងដែរ។ ដោយឡែកចំពោះតម្រាយផ្លូវរត់ផ្សេងៗទៀត អាជ្ញាធរនឹងធ្វើការបិទចរាចរណ៍ជាបណ្តោះអាសន្នផ្ទាល់នៅពេលដែលក្រុមអត្តពលិកកំពុងរត់ឆ្លងកាត់ ផ្អែកតាមផែនទីតម្រាយផ្លូវដែលបានកំណត់។
 
អាជ្ញាធរជាតិអប្សរា ជូនដំណឹងនេះដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ យោគយល់អធ្យាស្រ័យចំពោះការរៀបចំសម្រួលចរាចរណ៍នេះ៕​​ទួន សុផល

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា