លោក ហ្សេលេនស្គី ៖ រុស្ស៊ី ចង់ឱ្យជម្លោះមជ្ឈិមបូព៌ាបន្ត ដើម្បីដាក់កំហិតលើការគាំទ្ររបស់អាមេរិកដល់អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ហ្សេលេនស្គី ៖ រុស្ស៊ី ចង់ឱ្យជម្លោះមជ្ឈិមបូព៌ាបន្ត ដើម្បីដាក់កំហិតលើការគាំទ្ររបស់អាមេរិកដល់អ៊ុយក្រែន

លោក ហ្សេលេនស្គី ៖ រុស្ស៊ី ចង់ឱ្យជម្លោះមជ្ឈិមបូព៌ាបន្ត ដើម្បីដាក់កំហិតលើការគាំទ្ររបស់អាមេរិកដល់អ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា រុស្ស៊ីចង់ឱ្យជម្លោះនៅមជ្ឈិមបូព៌ាបន្ត ដើម្បីដាក់កំហិតលើការគាំទ្ររបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ។

Advertisement

នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ចាក់ផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ លោក Zelensky និយាយថា លោកបានដឹងពីចារកម្មថា រុស្ស៊ីសប្បាយចិត្តណាស់ ដែលគ្មានការបញ្ចប់សង្គ្រាមពិតប្រាកដនៅមជ្ឈិមបូព៌ា ។ ពីព្រោះរុស្ស៊ីយល់ថា ចាប់តាំងពីសហរដ្ឋអាមេរិកចូលរួមក្នុងសង្គ្រាមនេះមក រុស្ស៊ីមិនអាចជួយអ៊ុយក្រែនក្នុងកម្រិតដូចពីមុនបានទេ ។

នៅពេលសួរថាតើអ៊ុយក្រែនឈ្នះសង្គ្រាមដែរឬទេ? លោក Zelensky បានឆ្លើយតបច្បាស់ៗថា អ៊ុយក្រែននឹង “មិនចាញ់សង្គ្រាមទេ” ពីព្រោះសម្រាប់យើង ជ័យជំនះមិនមែនជាការលះបង់ប្រទេសជាតិ និងឯករាជ្យភាពរបស់យើងទេ ។ យើងមិនចាញ់ទេ ហើយពួកគេក៏មិនឈ្នះដែរ ។

ទន្ទឹមគ្នា មេដឹកនាំអ៊ុយក្រែនរូបនេះ បានចោទប្រកាន់រុស្ស៊ីចំៗថា បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់អ៊ីរ៉ង់ ដែលត្រូវបានប្រើប្រាស់វាយប្រហារប្រឆាំងអ៊ីស្រាអែល និងទូទាំងតំបន់មជ្ឈិមបូព៌ា ។

ក្នុងសង្គ្រាមនៅអ៊ុយក្រែន, រុស្ស៊ីបានប្រើប្រាស់យ៉ាងសកម្មនូវយន្តហោះដ្រូនអត្តឃាត ដែលមានប្រភពដើមពីប្រទេសអ៊ីរ៉ង់ គឺម៉ូដែល Shahed-136 ដែលរុស្ស៊ីបានប្ដូរឈ្មោះទៅជា Geran-2 សម្រាប់ប្រតិបត្តិការវាយប្រហារ ។

ដ្រូនអត្តឃាតទាំងនេះ ត្រូវបានប្រើប្រាស់ដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុងនានា និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ុយក្រែន ក្នុងសង្គ្រាមដែលផ្ទុះឡើងចាប់តាំងពីឆ្នាំ ២០២២កន្លងមក ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា