NATO មានបំណងពង្រីកការទប់ស្កាត់នុយក្លេអ៊ែរនៅអឺរ៉ុប ចំពេលមានការគំរាមកំហែងពីរុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
NATO មានបំណងពង្រីកការទប់ស្កាត់នុយក្លេអ៊ែរនៅអឺរ៉ុប ចំពេលមានការគំរាមកំហែងពីរុស្ស៊ី

NATO មានបំណងពង្រីកការទប់ស្កាត់នុយក្លេអ៊ែរនៅអឺរ៉ុប ចំពេលមានការគំរាមកំហែងពីរុស្ស៊ី

ប៊ែរឡាំង ៖ អង្គការណាតូ ត្រូវបានរាយការណ៍ថា កំពុងធ្វើការលើផែនការពង្រីកការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួននៅអឺរ៉ុប ស្របពេលមានការគំរាមកំហែងដែលបង្កឡើងរបស់ប្រទេសរុស្ស៊ី ។

Advertisement

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ កាលពីថ្ងៃ សុក្រ ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមរបស់សហរដ្ឋអាមេរិក ក៏ជាជម្រើសមួយផងដែរ ។

ជាមួយគ្នានេះ អ្នកជំនាញជឿថា វាអាចទៅរួច ដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយគ្រាប់បែក B61-12 រួចហើយ ទៅកាន់មូលដ្ឋានទ័ពអាកាស Lakenheath ក្នុងចក្រភពអង់គ្លេស ។

អ្នកជំនាញបន្ថែមថា ប្រសិនបើស្ថានភាពសន្តិសុខនៅតែបន្តកើនឡើងភាពតានតឹង នោះប្រទេសមួយចំនួនទៀត ដូចជាប៉ូឡូញ ហ្វាំងឡង់ និងលីទុយអានី ក៏អាចក្លាយជាទីតាំងដាក់ពង្រាយដ៏មានសក្តានុពលផងដែរ ។

ផែនការទាំងនេះ ភាគច្រើនពាក់ព័ន្ធនឹងអ្វីដែលហៅថា អាវុធនុយក្លេអ៊ែរមិនមែនជាយុទ្ធសាស្ត្រ ។ ហើយអាវុធទាំងនេះ បម្រុងទុកសម្រាប់ប្រើប្រាស់ប្រឆាំងនឹងកងទ័ពសត្រូវ ព្រលានយន្តហោះ កំពង់ផែ មជ្ឈមណ្ឌលបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធយោធាផ្សេងទៀត ។

បើធៀបនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ពួកវាមានកម្លាំងផ្ទុះទាបជាង ហើយជាធម្មតា ត្រូវបានបំពាក់នៅក្នុងយន្តហោះចម្បាំង ឬមីស៊ីលរយៈចម្ងាយខ្លី ឬមីស៊ីលនាំផ្លូវ ។

យោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញនុយក្លេអ៊ែរ, បន្ទាប់ពីការរំសាយអាវុធនុយក្លេអ៊ែរដ៏ធំ ដែលបានកើតឡើងបន្ទាប់ពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ មានតែគ្រាប់បែក B61-12 របស់សហរដ្ឋអាមេរិកប្រហែល ១០០គ្រាប់ប៉ុណ្ណោះ ដែលនៅតែរក្សាទុកនៅឯមូលដ្ឋានទ័ពអាកាសនៅអឺរ៉ុប ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា