៨ ឆ្នាំ អាមេរិក ខាតបង់យន្តហោះចម្បាំងបំបាំងកាយ F-35 អស់ ១៤ គ្រឿង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៨ ឆ្នាំ អាមេរិក ខាតបង់យន្តហោះចម្បាំងបំបាំងកាយ F-35 អស់ ១៤ គ្រឿង

៨ ឆ្នាំ អាមេរិក ខាតបង់យន្តហោះចម្បាំងបំបាំងកាយ F-35 អស់ ១៤ គ្រឿង

វ៉ាស៊ីនតោន ៖ ត្រឹមតែ ៨ ឆ្នាំប៉ុណ្ណោះ ពោលចាប់តាំងពីឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានខាតបង់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុត F-35 រហូតដល់ ១៤ គ្រឿង នេះបើយោងតាមទិន្នន័យដែលចងក្រងដោយសារព័ត័មាន អាណាឌូលូ របស់ប្រទេសតួកគី នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ។

Advertisement

ការខាតបង់ចុងក្រោយបង្អស់ បានកើតឡើងក្រោយយន្តហោះចម្បាំង F-35B មួយគ្រឿងរបស់កងម៉ារីនអាមេរិក កាលពីថ្ងៃ សុក្រ បានជួបគ្រោះថ្នាក់ធ្លាក់ផ្ទុះឆេះនៅជិតមូលដ្ឋានទ័ពអាកាស មីរ៉ាម៉ា ក្នុងទីក្រុង សាន់ឌីហ្គោ រដ្ឋ កាលីហ្វ័រញ៉ា ។

ករណីមួយទៀត កើតឡើងបន្ទាប់ពីកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់កាលពីថ្ងៃ ព្រហស្បតិ៍ បានបាញ់មីស៊ីលផ្លោងកម្ទេចយន្តហោះចម្បាំងអាមេរិក F-35 ចំនួន ៣ គ្រឿង ខណៈមន្ត្រីជាច្រើននាក់ ក៏ដូចជាបុគ្គលិកបច្ចេកទេស និងថែទាំយន្តហោះទាំងនេះ ក៏ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនោះផងដែរ ។

បើតាមតាមទីភ្នាក់ងារសារព័ត៌មាន Mehr, យន្តហោះចម្បាំង F-35 របស់អាមេរិកទាំងនេះ ត្រូវបានមីស៊ីលអ៊ីរ៉ង់បាញ់ស្រោចកម្ទេចនៅឯមូលដ្ឋានទ័ពអាកាស អាល់ អារាក់ ភាគខាងកើតរបស់ប្រទេសហ្ស៊កដានី ។

F-35 គឺជាយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី ៥ ដ៏ទំនើបបំផុតរបស់អាមេរិក និងមានតម្លៃជាង ៨០ លានដុល្លារក្នុងមួយគ្រឿង ។

វាអាចហោះហើរក្នុងល្បឿនដល់ទៅជិត ២,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងចម្ងាយប្រតិបត្តិការបានជាង ២,២០០គីឡូម៉ែត្រ ។

យន្តហោះចម្បាំង F-35 អាចពាំគ្រាប់មីស៊ីលបានទាំងក្នុងតួយន្តហោះ និងនៅក្រៅតួយន្តហោះ ជាមួយនឹងការស្រោបដោយបច្ចេកវិទ្យាអាចបង្វែររលកចាប់សញ្ញារ៉ាដារបស់សត្រូវ ឲ្យពិបាកក្នុងការរកឃើញ និងបាញ់ទម្លាក់ ។

យ៉ាងណា លើកនេះយន្តហោះចម្បាំង F-35 ដែលបំពាក់បច្ចេកវិទ្យាបំបាំងកាយ មិនអាចគេចផុតពីគ្រាប់មីស៊ីលផ្លោង ដែលបាញ់ប្រសាចដូចទឹកភ្លៀងរបស់អ៊ីរ៉ង់នោះឡើយ ដោយសារតែយន្តហោះចម្បាំងទាំងនេះកំពុងស្ថិតក្នុងឃ្លាំងថែទាំ ៕

ប្រភព ៖ Anadolu និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា