យុទ្ធនាការសម្អាតទន្លេ ទាក់ទាញទេសចរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុទ្ធនាការសម្អាតទន្លេ ទាក់ទាញទេសចរ

យុទ្ធនាការសម្អាតទន្លេ ទាក់ទាញទេសចរ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក « យុទ្ធនាការសម្អាតទន្លេដើម្បីលើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក» ក្រោមពាក្យស្លោក «ទន្លេដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីប្រជាជន និងប្រជាជនដើម្បីទន្លេគ្មានប្លាស្ទិក»។

Advertisement

រៀបចំនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប យុទ្ធនាការនេះមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍ អភិរក្សបរិស្ថាន ធនធានធម្មជាតិនៅក្នុងទន្លេ ចូលរួមរក្សាបាននូវសោភណភាព សន្តិសុខស្បៀង និង ជំរុញកំណើនសេដ្ឋកិច្ច សង្គម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមរបស់អង្គការសម្អាតទន្លេ-សមុទ្រ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាបរិស្ថាន សោភណភាព សុខុមាលភាព ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការបង្កើនភាពស្អាត និងសោភណភាពបៃតង ដែលជាកាតាលីករមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាគោលដៅទេសចរណ៍ ស្អាត, ឆ្លាត, និង បៃតង។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចជូនថា ទន្លេ គឺជាផលិតផលទេសចរណ៍ដ៏មានសក្តានុពល និងមានភាពទាក់ទាញ, ដូចជា តាមរយៈការធ្វើដំណើរកម្សាន្តតាមនាវា, ការទស្សនាថ្ងៃរៀបលិចលើផ្ទៃទឹក និងការស្វែងយល់ពីជីវភាពសហគមន៍តាមដងទន្លេ បានក្លាយជាបទពិសោធដែលមិនអាចខ្វះបាន សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តសៀមរាប, ជាពិសេសនៅតំបន់ចុងឃ្នៀស។

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានជម្រាបជូនបន្ថែមថា ការរក្សានិរន្តរភាព និងសុខុមាលភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេ គឺជាកិច្ចការពារបរិស្ថានផង និងជាការការពារអនាគតនៃវិស័យទេសចរណ៍ ការធានានូវនិរន្តរភាព សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាមនុស្សជាតិគ្រប់ជំនាន់ ស្របតាមពាក្យស្លោករបស់យុទ្ធនាការរបស់យើង គឺ «ទន្លេដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីប្រជាជន និងប្រជាជនដើម្បីទន្លេគ្មានប្លាស្ទិក» ដែលបង្ហាញពីការភ្ជាប់គ្នារវាងការអភិវឌ្ឍទេសចរណ៍ ការរស់នៅរបស់ប្រជាជន និងការពារបរិស្ថានទន្លេឱ្យស្អាតបរិសុទ្ធ៕

ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា