លោក ត្រាំ ប្រកាសផ្តើមចរចាជាថ្មីជាមួយអ៊ីរ៉ង់ បន្ទាប់ពីលុបចោលការប្រហារឈុតធំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសផ្តើមចរចាជាថ្មីជាមួយអ៊ីរ៉ង់ បន្ទាប់ពីលុបចោលការប្រហារឈុតធំ

លោក ត្រាំ ប្រកាសផ្តើមចរចាជាថ្មីជាមួយអ៊ីរ៉ង់ បន្ទាប់ពីលុបចោលការប្រហារឈុតធំ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងថា ការចរចាថ្មីជាមួយអ៊ីរ៉ង់នឹងចាប់ផ្តើមនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានលុបចោលការវាយប្រហារឈុតធំ។

Advertisement

ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងថា ការចរចាជាមួយអ៊ីរ៉ង់នឹងចាប់ផ្តើម នៅថ្ងៃទី៣ ខែសីហានេះ ពោលគឺបន្ទាប់ពីលោកបានសម្រេចចិត្តផ្អាកការវាយប្រហារថ្មីៗទៅលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ ដើម្បីស្វែងរកកិច្ចព្រមព្រៀង។

លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យថា «ជាក់ស្តែង ពួកគេមិនចង់រងការវាយប្រហារនោះទេ។ ពួកគេបានដឹងពីកម្រិតនៃការវាយប្រហារ ព្រោះពួកគេបានឃើញសកម្មភាពត្រៀមវាយប្រហារនោះកើតឡើង»។

លោកបានបន្ថែមថា «អ្វីដែលយើងកំពុងធ្វើនៅពេលនេះ គឺការសន្ទនាជាមួយពួកគេក្នុងទម្រង់ជាការចរចា។ ការចរចានេះនឹងចាប់ផ្តើម នៅរសៀលថ្ងៃស្អែក» ដែលសំដៅលើថ្ងៃចន្ទនេះ។

សង្គ្រាមបានផ្ទុះឡើង នៅថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារដោយមិនបានព្រមានទុកជាមុនទៅលើប្រទេសអ៊ីរ៉ង់ ទោះបីជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលធ្វើឡើងជាដំណាក់កាលៗអស់រយៈពេលជាច្រើនខែ បាននាំឱ្យមានភាពស្ងប់ស្ងាត់មួយរយៈក៏ដោយ។

កិច្ចព្រមព្រៀងឈប់បាញ់ពីមុន ដែលរួមបញ្ចូលទាំងការបើកឡើងវិញនូវច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោកនោះ បានបរាជ័យ។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើផ្លូវទឹកដ៏សំខាន់នេះ ខណៈដែលប្រទេសទាំងពីរបន្តការវាយប្រហារគ្នាទៅវិញទៅមកឡើងវិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា