តម្លៃប្រេងធ្លាក់ចុះជិត ៥% បន្ទាប់ពីអាមេរិកលុបចោលការវាយប្រហារអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងធ្លាក់ចុះជិត ៥% បន្ទាប់ពីអាមេរិកលុបចោលការវាយប្រហារអ៊ីរ៉ង់

តម្លៃប្រេងធ្លាក់ចុះជិត ៥% បន្ទាប់ពីអាមេរិកលុបចោលការវាយប្រហារអ៊ីរ៉ង់

បរទេស ៖ តម្លៃប្រេងបានធ្លាក់ចុះជិត ៥% បន្ទាប់ពីសហរដ្ឋអាមេរិកលុបចោលការវាយប្រហារ លើអ៊ីរ៉ង់ និង ប្រកាសពីការចរចាជាថ្មីជាមួយសាធារណរដ្ឋឥស្លាមមួយនេះ។

Advertisement

តម្លៃប្រេងបានធ្លាក់ចុះយ៉ាងគំហុក នៅថ្ងៃចន្ទនេះ ក្នុងអំឡុងពេលជួញដូរដំបូងនៅអាស៊ី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការចរចាថ្មីជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា និង បើកច្រកសមុទ្រហ័រមូស ឡើងវិញ។

តម្លៃប្រេងឆៅប្រភេទ Brent North Sea (ដែលជាស្តង់ដារកិច្ចសន្យាប្រេងអន្តរជាតិ) សម្រាប់ការដឹកជញ្ជូននៅខែកញ្ញា បានធ្លាក់ចុះ ៤,៦៩% មកនៅត្រឹម ៨៣,៨១ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។

ចំណែកឯប្រេងឆៅប្រភេទ West Texas Intermediate ហៅកាត់ WTI របស់អាមេរិកវិញ បានធ្លាក់ចុះ ៤,៦៧% មកនៅត្រឹម ៨០,៧២ ដុល្លារអាមេរិក។

សង្គ្រាមនេះ ដែលបានចាប់ផ្តើម កាលពីចុងខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេងប្រែប្រួលយ៉ាងខ្លាំង ដោយសារតែសង្គ្រាមបាននាំឲ្យមានការបិទផ្លូវទឹកដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ទូទាំងពិភពលោក។

យ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃអាទិត្យថា ការចរចាថ្មីជាមួយអ៊ីរ៉ង់នឹងចាប់ផ្តើម នៅថ្ងៃចន្ទនេះ ពោលគឺបន្ទាប់ពីលោកបានផ្អាកការវាយប្រហារឈុតធំនានា ទៅលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ ដើម្បីស្វែងរកកិច្ចព្រមព្រៀង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា