អ៊ីរ៉ង់ កៀកសម្រេចកិច្ចព្រមព្រៀងផ្លូវនាវាចរណ៍ថ្មីជាមួយ អូម៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ កៀកសម្រេចកិច្ចព្រមព្រៀងផ្លូវនាវាចរណ៍ថ្មីជាមួយ អូម៉ង់

អ៊ីរ៉ង់ កៀកសម្រេចកិច្ចព្រមព្រៀងផ្លូវនាវាចរណ៍ថ្មីជាមួយ អូម៉ង់

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃ អាទិត្យ ម្សិលមិញថា ខ្លួនជិតឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអូម៉ង់ហើយ ពាក់ព័ន្ធនឹងការរៀបចំផ្លូវនាវាចរណ៍ថ្មីមួយ ឆ្លងកាត់តាមច្រកសមុទ្រ ហ័រមូស ។

Advertisement

ការប្រកាសរបស់អ៊ីរ៉ង់ កើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំទៅលើបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីទុកឱកាសឱ្យមានកិច្ចចរចាការទូតបន្ថែមទៀត ។

បើតាម Straits Times, អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei ថ្លែងថា ភាគីអ៊ីរ៉ង់ និងអូម៉ង់ជិតឈានដល់កិច្ចព្រមព្រៀងលើការរៀបចំ “ផ្លូវនាវាចរណ៍ថ្មីមួយដែលមិនមែនជាផ្លូវប៉ែកខាងជើង ឬខាងត្បូង” ឡើយ ប៉ុន្តែជាផ្លូវដែលគោរពអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខនៃប្រទេសទាំងពីរ ។

យ៉ាងណា ទោះបីជាមានផ្លូវនាវាចរណ៍ថ្មីក៏ដោយ ក៏អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងជាមួយអូម៉ង់នេះ មិនមែនមានន័យថា ជាការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញនោះទេ លុះត្រាតែសហរដ្ឋអាមេរិកបញ្ឈប់ការបិទខ្ទប់ផ្លូវទឹក និងការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងតេហេរ៉ង់ ។

គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ានៅតែបន្តកើនឡើង បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz កាលពីថ្ងៃទី១២ ខែកក្កដា ។

ការបិទច្រកនេះ កំពុងធ្វើឲ្យនាវាឆ្លងកាត់ផ្លូវសមុទ្រយុទ្ធសាស្ត្រ ដែលធ្លាប់ដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០ ភាគរយរបស់ពិភពលោកមួយនេះ ត្រូវជាប់គាំង និងបង្កឲ្យតម្លៃប្រេងឡើងថ្លៃយ៉ាងគំហុក ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា