អ៊ីស្រាអែលបន្តវាយប្រហារស្លាប់មនុស្សនៅហ្គាហ្សា ទោះបីហាម៉ាសព្រមបញ្ចប់សង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែលបន្តវាយប្រហារស្លាប់មនុស្សនៅហ្គាហ្សា ទោះបីហាម៉ាសព្រមបញ្ចប់សង្គ្រាម

អ៊ីស្រាអែលបន្តវាយប្រហារស្លាប់មនុស្សនៅហ្គាហ្សា ទោះបីហាម៉ាសព្រមបញ្ចប់សង្គ្រាម

ហ្គាហ្សា ៖ អាជ្ញាធរបានឱ្យដឹង កាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បានសម្លាប់មនុស្ស យ៉ាងតិច១៣នាក់ បើទោះបីជាក្រុមហាម៉ាស យល់ព្រមលើដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមក៏ដោយ។

Advertisement

សេវាកម្មសង្គ្រោះ និងការពារជនស៊ីវិល នៅតំបន់ហ្គាហ្សា ដែលប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស បានឱ្យដឹងថា មនុស្ស ៨នាក់បានស្លាប់ អំឡុងការវាយប្រហារ នៅពាក់កណ្តាលអធ្រាត្រ ដែលបានប៉ះចំអគារលំនៅដ្ឋានជាច្រើនកន្លែង ហើយមនុស្ស ៥ នាក់ផ្សេងទៀតបានស្លាប់ នៅពេលក្រោយមកទៀត ក្នុងថ្ងៃដដែលនោះ។

ការវាយប្រហារនេះកើតឡើង ក្រោយ១ថ្ងៃ ដែលក្រុមហាម៉ាសបាននិយាយថា ខ្លួនបានយល់ព្រមលើផែនការ ដែលត្រូវបានគាំទ្រដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយរួមបញ្ចូលទាំងលក្ខខណ្ឌសម្រាប់ការប្រគល់អាវុធ និង ការដកកងកម្លាំងអ៊ីស្រាអែល ជាបណ្តើរៗ ចេញពីតំបន់ហ្គាហ្សា។

អ៊ីស្រាអែលមិនទាន់បានធ្វើអត្ថាធិប្បាយជាផ្លូវការ លើកិច្ចព្រមព្រៀងនេះនៅឡើយទេ ប៉ុន្តែប្រភពពីមន្ត្រីនយោបាយមួយរូបបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «នឹងមិនមានការដកកងកម្លាំងចេញឡើយ ប្រសិនបើគ្មានការដកហូតអាវុធពិតប្រាកដ ពីសំណាក់ក្រុមហាម៉ាស»។

លោក Nickolay Mladenov តំណាងជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ជាស្ថាប័នអន្តរជាតិត្រួតពិនិត្យផែនការសម្រាប់ Gaza ដែលគាំទ្រដោយសហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហារថ្មីៗនេះបានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ឆ្ពោះទៅរកការអនុវត្តផែនការនេះ។

លោកបានសរសេរ នៅលើបណ្តាញសង្គម X បញ្ជាក់ថា ភាគីទាំងពីរមានកាតព្វកិច្ចត្រូវអនុវត្តក្រោមផែនការដ៏ទូលំទូលាយនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា